• 2024-01-15 07:06:19
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ៖​ ជំរុញឱ្យអត្តពលិក ថ្នាក់ដឹកនាំ យកចិត្តទុកដាក់ត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី

  • 2024-01-15 07:06:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានសហព័ន្ធ​កីឡាវាយកូនឃ្លីលើតុកម្ពុជា​ បាន​ជំរុញ​ឱ្យ​កីឡាករ​ កីឡា​ការិនី​ គ្រូ​បង្វឹក ​ថ្នាក់ដឹកនាំ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​យ៉ាង​ណា​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​ទាំង​លក្ខណៈជាតិ​ និង​អន្តរជាតិ​ ជា​ពិសេស​ការ​ជំរុញ​ និង​អភិវឌ្ឍ​ថ្នាល​ផ្ដោត​ត្រៀម​លក្ខណៈ​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី ​ឆ្នាំ២០២៩​ ។​

ទិដ្ឋភាពម្សិលមិញ

​ឯកឧត្ដម​ គៀត ច័ន្ទថារិទ្ធ ប្រធាន​សហព័ន្ធ​បាន​លើក​ឡើង​ថា ​ស្ថិត​ក្នុង​បរិយាកាស​ដ៏​រីករាយ​នេះ​ក្នុង​នាម​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា​សូម​អបអរសាទរ​ និង​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡា​ការ​ប្រកួត​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​បំផុស​ដល់​ស្រទាប់​មហាជន​ និង​សិស្ស-និស្សិត​ រាជធានី-ខេត្ត។ ជា​មួយ​គ្នា​នេះ​ដែរ​ដើម្បី​លើក​កម្ពស់​បច្ចេកទេស​ និង​វាស់​ស្ទង់​សមត្ថភាព​របស់​កីឡាករ​ កីឡា​ការិនី​ ជា​ពិសេស​តាម​របាយការណ៍​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ទទួល​បាន​នូវ​ បទ​ពិសោធន​ខ្ពស់​ ក្នុង​ការ​រៀបចំ។​

ឯកឧត្ដម គៀត​ ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធ

បញ្ជាក់​ដែរ​ថា​ ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ របស់​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​នេះ​មាន​ក្រុម​ចូលរួម​សរុប​មាន​ចំនួន​ ១៦​សមាគម-ក្លឹប ស្មើនឹង១៨ក្រុម​ ដោយ​រាជធានី​ភ្នំពេញ​មាន​ចំនួន​ ១៥ក្រុម​ ខេត្ត​កំពង់ឆ្នាំង​ចំនួន ៣ក្រុម។ ​កីឡាករ កីឡា​ការិនី​ សរុប​ចំនួន ៩៣នាក់​ក្នុង​នេះ​កីឡាករ​ចំនួន​ ៧៣នាក់ (បុរស ក១ មាន​ចំនួន​ ៥១នាក់​ ក២ ​មាន ២២នាក់)​ និង​កីឡា​ការិនី ចំនួន ១១នាក់។​ វិញ្ញាសា​ដាក់​ឱ្យ​ប្រកួត​មាន​ចំនួន​ ៧វិញ្ញា​សារួម​មាន៕​

ទិដ្ឋភាពម្សិលមិញ

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី