• 2024-01-10 03:27:57
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​ជឺជីតស៊ូ៖​ ធ្វើ​មហាសន្និបាត​វិសាមញ្ញ​ពង្រឹង​សាមគ្គីភាព​ឆ្ពោះ​ទៅ​កាន់​ផែនការ​អភិវឌ្ឍន៍​បន្ត​

  • 2024-01-10 03:27:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​ ម្សិលមិញ​នេះ​បាន​ធ្វើ​មហាសន្និបាត​វិសាមញ្ញ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ពង្រឹង​សាមគ្គី​ដើម្បី​សម្រេច​ផែនការ​អភិវឌ្ឍន៍​សហព័ន្ធ​ឆ្ពោះ​ទៅ​មុខ​បន្ត​ទៀត។​

រូបភាព NOCC

លោក​បណ្ឌិត​ សេង​ ប៊ុនសុង​ ប្រធាន​សហព័ន្ធ​ជឺជីតស៊ូ​បាន​ឲ្យ​ដឹង​ថា​ មហាសន្និបាត​ដែល​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នេះ​គឺ​ផ្ដោត​លើ​ការ​ពង្រឹង​សមត្ថភាព​កិច្ច​ការងារ​ និង​សាមគ្គីភាព​ឲ្យ​ប្រសើរ​ឡើង​វិញ​បន្ទាប់​ពី​មាន​ភាព​រអាក់រអួល​ខ្លះៗ​នា​ពេល​កន្លង​ទៅ។​

លោក​បណ្ឌិត​ សេង​ ប៊ុនសុង​(ស្ដាំ)

ប្រធាន​សហព័ន្ធ​ខាង​លើ​បញ្ជាក់​ទៀត​ថា​ ប្រសិន​បើ​ផ្ដោត​ពង្រឹង​តែ​ខាង​កីឡាករ​ កីឡា​ការិនី​ ប៉ុន្តែ​ផ្នែក​ដឹកនាំ​របស់​សហព័ន្ធ​ ឬ​មន្ត្រី​នៅ​មាន​ភាពខ្វះ​ចន្លោះ​ក៏​មិន​សូវ​មាន​ការ​អភិវឌ្ឍន៍​ប៉ុន្មាន​ដែរ។​ ដូច្នេះ​បន្ទាប់​ពី​កិច្ចប្រជុំ​នេះ​ទៅ​ផ្នែក​ពាក់ព័ន្ធ​ទាំង​អស់​នឹង​រួមគ្នា​កាន់តែ​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​ផែនការ​ ឬ​រក​ភាព​ជោគជ័យ​ជាង​នេះ​បន្ថែម​ទៀត។​

រូបភាព NOCC

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​ ម្សិលមិញ​នេះ​បាន​ធ្វើ​មហាសន្និបាត​វិសាមញ្ញ​ និង​កែប្រែ​សមាសភាព​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ផង​ដែរ។​ លោក​បណ្ឌិត​ សេង​ ប៊ុនសុង​ ប្រធាន​សហព័ន្ធ​ ឯកឧត្ដម​ ថោង​ បញ្ញាធន់​ អនុប្រធាន​ទី១​ លោក​ ឃឹម​ សាមាន​ អគ្គលេខាធិការ​ លោក​ ឆេង​ សីឡាង​ អគ្គហេរញ្ញិក៕​

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី