• 2024-01-08 10:18:31
  • កីឡា​ផ្សេង​ៗ

Ultra Trail Angkor កំពុង​រង់ចាំ​ចុះ​ឈ្មោះអ្នក​ចូលចិត្ត​រត់​ឆ្លង​កាត់ឧបសគ្គ​ វាលស្រែ​ ផ្ទះ​អ្នក​ស្រុក​ ប្រាសាទ​

  • 2024-01-08 10:18:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​រត់​ប្រណាំង​ Ultra Trail Angkor ​លើក​ទី៧​ ឆ្នាំ​២០២៤​ កំពុង​រង់ចាំ​ការ​ចុះឈ្មោះ​ចូលរួម​ពី​មហាជន​ កីឡាករ​ កីឡា​ការិនី​ អ្នក​ដែល​ចូលចិត្ត​រត់​ឆ្លងកាត់​ឧបសគ្គ​នានា​ និង​រត់​កាត់​ប្រាសាទ​ វាលស្រែ​ និង​ផ្ទះ​អ្នក​ស្រុក​នៅ​ខេត្ត​សៀមរាប។​

ឯកឧត្ដម​ ថោង​ ខុន​ (កណ្ដាលគេ)

លោក​ Edouard GEORGE​ អ្នក​រៀបចំ​ព្រឹត្តិការណ៍​ Ultra Trail Angkor​ បាន​ឲ្យ​ដឹង​ថា​ ទិវា​រត់​ប្រណាំង​ឆ្លងកាត់​ឧបសគ្គ​ ឆ្នាំ​២០២៤​ នេះ​ឈាន​ដល់​លើក​ទី៧​ ហើយ​នៅ​សៀមរាប​អង្គរ។​ លោក​មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដោយ​នៅ​ពេល​នេះ​មាន​អ្នក​ចុះឈ្មោះ​រត់​ ១១៧៦នាក់​ទាំង​អ្នក​ក្នុង​ស្រុក​ និង​ក្រៅ​ប្រទេស​ជុំ​វិញ​ពិភពលោក។​ ដោយ​ឡែក​ខាង​អ្នក​រៀបចំ​ក៏​ជំរុញ​បន្ថែម​ដែរ​ដើម្បី​ឲ្យ​មាន​ការ​ចុះឈ្មោះ​បន្ថែម​ និង​រំពឹង​ថា​កើន​ឡើង​ដល់​ខ្ទង់​ ១៥០០នាក់​ទម្រាំ​ដល់​ថ្ងៃ​ទី២៧​ ខែ​មករា​ ជា​ពេល​ត្រូវ​ប្រកួត។​

លោក​ Edouard GEORGE​ (អាវស)

អ្នក​ចុះឈ្មោះ​គឺ​មាន​ ៤៣​ប្រទេស​ហើយ​ក្នុង​នោះ​ច្រើន​ជាង​គេ​លេខ១​ កម្ពុជា​ បារាំង​ វៀតណាម​ កូរ៉េ​ខាងត្បូង​ សហរដ្ឋអាមេរិក​ និង​ក្រៅ​ពី​នោះ​មាន​ជា​ច្រើន​ទៀង​ដែរ​មក​ពី​គ្រប់​ទ្វីប​ដូច​ជា​ រុស្សី​ ម៉ិកស៊ីកូ​ ហុងគ្រី​ ជា​ដើម។​ សម្រាប់​វិញ្ញាសា​ប្រកួត​គឺ​មាន​ច្រើន​ចាប់​ពី​៨គីឡូម៉ែត្រ​ រហូត​ និង​ឆ្ងាយ​ជាង​គេ​ ១០០​គីឡូម៉ែត្រ​ផង​ដែរ។​

រូបភាពលើហ្វេសបុក Ultra-Trail d'Angkor

ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​ NOCC​ បាន​លើក​ទឹកចិត្ត​ និង​អំពាវ​ដល់​មហាជន​ឲ្យ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​ច្រើន​ដើម្បី​សុខភាព​ កម្សាន្ត​សប្បាយ​ និង​លើកស្ទួយ​វិស័យ​កីឡា​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​បន្ថែម​ទៀត​។​ ទន្ទឹង​និង​នេះ​ឯកឧត្ដម​សូម​ឲ្យ​អ្នក​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន​អំពី​ព្រឹត្តិការណ៍​រត់​ឆ្លងកាត់​ឧបសគ្គ​នេះ​ដល់​មហាជន​ និង​បរទេស​ទាំង​ក្នុង​ស្រុក​ ក្រៅ​ស្រុក​ ឲ្យ​បាន​ដឹង​ដំណឹង​នេះ​។ ពិសេស​ឥលូវ​នេះ​រឹតតែ​ងាយស្រួល​ដល់​ជនបរទេស​ដែល​ចង់​មក​ចូលរួម​ ព្រោះ​កម្ពុជា​មាន​ប្រលានយន្តហោះ​ថ្មី​ធំ​ដែល​អាច​ទទួល​បាន​ការ​ចុះចត​ដោយ​ផ្ទាល់​ពី​បណ្ដា​យន្តហោះ​ធុន​ធំៗ​ពី​ប្រទេស​ឆ្ងាយៗ​បាន​ហើយ។​

រូបភាពលើហ្វេសបុក Ultra-Trail d'Angkor

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​រត់​ប្រណាំង​ Ultra Trail Angkor 2024 ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៧​ ខែ​មករា​ ក្នុង​ខេត្ត​សៀមរាប។​ វិញ្ញាសា​សរុប​រួម​មាន៦​ ទី១​ ចម្ងាយ​ ៨ ​Km ទី២​ ចម្ងាយ​ ១៨ Km ទី៣​ ចម្ងាយ​ ៣២ Km ទី៤​ ចម្ងាយ​ ៤២ Km ទី៥​ ចម្ងាយ​ ៦៤ ​Km ទី៦​ ចម្ងាយ​ ១០០​Km។​ សម្រាប់​អ្នក​ចង់​ចុះឈ្មោះ​អាច​ទំនាក់ទំនង​ទៅ​ហ្វេសបុក​ Ultra-Trail d'Angkor ឬ​ You can still register at the following link : Register

រូបភាពលើហ្វេសបុក Ultra-Trail d'Angkor

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់