- 2024-01-08 05:45:03
- កីឡាផ្សេងៗ
អភិបាលខេត្តកំពង់ឆ្នាំង សម្ដែងការសាទរជាខ្លាំងដែលបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជើងឯកថ្នាក់ជាតិកីឡាទោចក្រយាន
- 2024-01-08 05:45:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អភិបាលខេត្តកំពង់ឆ្នាំង សម្ដែងការសាទរជាខ្លាំងដែលបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជើងឯកថ្នាក់ជាតិកីឡាទោចក្រយាន
ចន្លោះមិនឃើញ
អភិបាលខេត្តកំពង់ឆ្នាំង សម្ដែងនូវការសាទរជាខ្លាំងដែលបានរួមចំណែករៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ប្រភេទកីឡាទោចក្រយាននៅខេត្តកំពង់ឆ្នាំង និងប្រកបដោយជោគជ័យ និងសប្បាយរីករាយ។
ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងមន្ត្រីចូលរួមជាច្រើនមានការសប្បាយរីករាយជាខ្លាំង និងសាទរបំផុតដែលសហព័ន្ធកីឡាទោចក្រយានបានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ លើទឹកដីខេត្តកំពង់ឆ្នាំងនេះ។
ការប្រកួតនៅខេត្តកំពង់ឆ្នាំងនេះគឺបានផ្ដល់ឱកាសដល់យុវជន កីឡាករ កីឡាការិនី ពិសេសប្រជាពលរដ្ឋក្នុងខេត្តបានបង្ហាញទេពកោសល្យ វាស់ស្ទង់សមត្ថភាពដកស្រង់នូវបទពិសោធ និងបច្ចេកទេស ដើម្បីជាមូលដ្ឋានដ៏ល្អសម្រាប់ការប្រកួតនៅពេលក្រោយៗទៀត។ ទាំងនេះជាការចូលរួមចំណែកលើកស្ទួយវិស័យកីឡានៅកម្ពុជា ពិសេសកីឡាទោចក្រយានឲ្យកាន់តែផុលផុស និងត្រៀមឆ្ពោះទៅការប្រកួតកម្រិតអន្តរជាតិ និងពិសេសការទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាជើងឯកយុវជនអាស៊ី ឆ្នាំ២០២៩។
ជាមួយគ្នានេះដែរឯកឧត្ដមសូមឲ្យកីឡាករ កីឡាការិនី គ្រូបង្វឹកត្រូវខិតខំបន្ថែមទៀតលើការហ្វឹកហាត់ បង្កើនសមត្ថភាពដើម្បីរឹតតែមានសមត្ថភាពលេចធ្លោប្រជែងជ័យជម្នះលើឆាកអន្តរជាតិជូនជាតិមាតុភូមិផងដែរ។
រំលឹកដែរថា សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ របស់ខ្លួននៅខេត្តកំពង់ឆ្នាំង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ ៧ ខែមករា ឆ្នាំ២០២៤។ ការប្រកួតនេះដែរគឺជាលើកទី១ ហើយសម្រាប់សហព័ន្ធរៀបចំជើងឯកថ្នាក់ជាតិនៅលើទឹកដីខេត្តកំពង់ឆ្នាំងនេះ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB