• 2024-01-07 01:20:43
  • កីឡា​ផ្សេង​ៗ

នរណា​នឹង​ឈ្នះ​មេដាយ​មាស​ថ្ងៃ​ទី២​ វិញ្ញាសា​ប្រណាំង​កង់ភ្នំ​លើ​ទឹកដី​ខេត្ត​កំពង់ឆ្នាំ​ង

  • 2024-01-07 01:20:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ របស់​សហព័ន្ធ​ទោចក្រយាន​គឺ​ឈាន​ដល់​ថ្ងៃ​ទី២​ ហើយ​ដែល​ថ្ងៃ​នេះ​ផង​ដែរ​នឹង​ត្រូវ​ប្រកួត​លើ​វិញ្ញាសា​ប្រណាំង​កង់ភ្នំ​ក្នុង​ទីតាំង​ភ្នំត្រោក​ខេត្ត​កំពង់ឆ្នាំង។​

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ

ថ្ងៃ​បិទ​បញ្ចប់​ការ​ប្រកួត​ ឬ​ថ្ងៃ​ទី២​ នេះ​ការ​ប្រកួត​លេង​លើ​វិញ្ញាសា​ដូច​ជា​ ទី១​ កង់ភ្នំ​បុរស​ថ្នាល​ (Men Junior Mountain Bike) ទី២​ កង់ភ្នំ​បុរស​ឈុត​ធំ​ (Men Elite Mountain Bike) ទី៣​ កង់​ភ្នំ​នារី​ (Women Mountain Bike) ទី៤​ កង់​ភ្នំ​បុរស​ (Man Master Mountain Bike)។​

ផ្លូវប្រកួត

សម្រាប់​វិញ្ញាសា​ដែល​ប្រកួត​មុន​គេ​នៅ​ព្រឹក​នេះ​គឺ​ កង់ភ្នំ​បុរស​ឈុត​ធំ​ (Men Elite Mountain Bike)​ បន្ទាប់​មក​ កង់ភ្នំ​បុរស​ថ្នាល​ (Men Junior Mountain Bike)​ បន្ទាប់​មក​ទៀត​ កង់​ភ្នំ​នារី​ (Women Mountain Bike) និង​ចុង​ក្រោយ​គេ​ កង់​ភ្នំ​បុរស​ (Man Master Mountain Bike)។​ ការ​ប្រកួត​ថ្ងៃ​ទី២​ នេះ​គឺ​ចាប់​ផ្ដើម​ពី​ម៉ោង​ ៨​ ដល់​ ម៉ោង​ ១២​ថ្ងៃ​ត្រង់​ និង​មាន​ការ​បំពាក់​មេដាយ​ និង​ប្រគល់​លិខិត​ថ្លែង​អំណរគុណ​បិទ​បញ្ចប់​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​ដដែល៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់