- 2024-01-06 00:36:03
- កីឡាផ្សេងៗ
ការប្រកួតថ្ងៃទី១ វិញ្ញាសាកង់គួក ចម្ងាយ ១៣០.៥គីឡូម៉ែត្រចាប់ផ្ដើមហើយនៅខេត្តកំពង់ឆ្នាំង
- 2024-01-06 00:36:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការប្រកួតថ្ងៃទី១ វិញ្ញាសាកង់គួក ចម្ងាយ ១៣០.៥គីឡូម៉ែត្រចាប់ផ្ដើមហើយនៅខេត្តកំពង់ឆ្នាំង
ចន្លោះមិនឃើញ
ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលត្រូវជាថ្ងៃទី១ នៃការប្រកួតគឺចាប់ផ្ដើមហើយនៅព្រឹកនេះដែលប្រកួតលើវិញ្ញាសា កង់គួកបុរសថ្នាល (Men Junior Road Bike) វិញ្ញាសា កង់គួកបុរសឈុតធំ (Men Elite Road Bike) និងវិញ្ញាសា កង់គួកបុរស (Men Master Road Bike)។
នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ដែលត្រូវជាថ្ងៃទី១ នៃការប្រកួតនេះគឺលេងតែ ៣វិញ្ញាសាប៉ុណ្ណោះផ្នែកកង់គួកនេះ។ ការចេញដំណើរទី១ វិញ្ញាសាកង់គួកបុរសឈុតធំ (Men Elite Road Bike) មុនគេបន្ទាប់មកវិញ្ញាសា កង់គួកបុរសថ្នាល (Men Junior Road Bike) និងចុងក្រោយគេវិញ្ញាសា កង់គួកបុរស (Men Master Road Bike)។
ទីតាំងចេញដំណើរគឺនៅមុខសាលាខេត្តកំពង់ឆ្នាំងហើយទីតាំងបញ្ចប់ក៏នៅទីនេះដែរ។ ទាំង៣វីញ្ញាសានេះកីឡាករត្រូវជិះលើចម្ងាយ ១៣០.៥គីឡូម៉ែត្រដូចៗគ្នា។ ការប្រកួតគឺចាប់ពីម៉ោង ៦ព្រឹករហូតដល់ម៉ោង ១២ថ្ងៃត្រង់ទើបបិទបញ្ចប់ការប្រកួតនៅថ្ងៃទី១នេះ។
បញ្ជាក់ដែរថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ របស់សហព័ន្ធកីឡាទោចក្រយានកម្ពុជាគឺធ្វើឡើងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៦ ដល់ ៧ ខែមករា ឆ្នាំ២០២៤ នៅខេត្តកំពង់ឆ្នាំង។ ស្អែកដែលជាថ្ងៃចុងក្រោយគឺប្រកួតវិញ្ញាសាកង់ភ្នំ៕
SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB