• 2023-12-26 07:40:01
  • កីឡា​ផ្សេង​ៗ

អនុប្រធាន​សហព័ន្ធ​ហាប់គីដូ៖​ ការ​ប្រកួត​នេះ​ជា​បទ​ពិសោធ​ល្អ​សម្រាប់​កីឡាករ​ទាំង​ក្មេង​-ចាស់​

  • 2023-12-26 07:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អនុប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ មើល​ឃើញ​ថា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ លើក​ទី១​ ដែល​ទើប​បញ្ចប់​ទៅ​នេះ​ជា​បទ​ពិសោធ​ល្អ​មួយ​សម្រាប់​កីឡាករ​ កីឡា​ការិនី​ ទាំង​ពេញ​វ័យ​ និង​ថ្នាល​ក្មេងៗ។​

ឧកញ៉ា​ គួច​ ហុងចៀក​

ឧកញ៉ា​ គួច​ ហុងចៀក​ អនុប្រធាន​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ដ្បិតតែ​ការ​ប្រកួត​នេះ​ជា​លើក​ទី១​ សម្រាប់​សហព័ន្ធ​ដែល​បាន​រៀបចំ​ឡើង​ ប៉ុន្តែ​អ្វី​ៗ​ដំណើរ​ការ​បាន​ដោយ​រលូន​ និង​ទទួល​បាន​ភាព​ជោគជ័យ​ជា​ខ្លាំង។​ នេះ​ជា​បទ​ពិសោធ​ជាក់ស្ដែង​មួយ​ដ៏​ល្អ​សម្រាប់​សិស្សគុន​ហាប់គីដូ​ ដែល​បាន​ឆ្លងកាត់​ការ​ប្រកួត​លើ​វិញ្ញាសា​ជា​ច្រើន​ និង​បាន​ធ្វើ​ឲ្យ​ពួកគេ​ទទួល​បាន​អ្វី​ដែល​ថ្មី​ពាក់ព័ន្ធ​នៃ​ការ​ប្រកួត​ដើម្បី​ឆ្ពោះ​ទៅ​មុខកាន់​តែ​ល្អ​នៅ​ការ​ប្រកួតលើក​ក្រោយៗ​ទៀត។​

ទិដ្ឋភាពប្រកួត

ជុំ​វិញ​ភាព​ជោគជ័យ​នៃ​ការ​រៀបចំ​ជើងឯក​ថ្នាក់​ជាតិ​ លើក​ទី១​ នេះ​សហព័ន្ធ​នឹង​ជជែក​ពិភាក្សា​គ្នា​ដើម្បី​ធ្វើ​ការ​ប្រកួត​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​ក្រោយៗ​ទៀត។​ អនុប្រធាន​សហព័ន្ធ​រូប​នេះ​នឹង​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណារៀបចំ​ការ​ប្រកួត​ក្រោយៗ​ទៀត​ឲ្យ​កាន់តែ​ប្រសើរ​ជាង​នេះ​ផង​ដែរ។​

ទិដ្ឋភាពប្រកួត

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ មិន​ធ្លាប់​មាន​ការ​ប្រកួត​ពានរង្វាន់​ ឬ​មាន​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នោះ​ទេ​តាំង​ពី​មាន​វត្តមាន​កីឡា​មួយ​នេះ​នៅ​កម្ពុជា​អំឡុង​ ១៩៦០​ ជាង​រហូត​មក​ដល់​ពេល​នេះ។​ ទើប​តែ​ថ្ងៃ​ទី២៣-២៤​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ នេះ​ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧកញ៉ា​ សៅ ​សេងហាក់​ និង​ឧកញ៉ា​ គួច​ ហុងចៀក​ នោះ​ទេ​ទើប​បាន​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ លើកទី១៕​

ឧកញ៉ា​ សៅ ​សេងហាក់​ ប្រធានសហព័ន្ធ
រូបភាព NOCC

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី