• 2023-12-22 09:31:06
  • ប្រដាល់

​លោក​ ជួប​ វុត្ថា៖​កម្មវិធី​រាជសីហ៍​គុន​ខ្មែរ​យប់មិញ​ ឈឿន ល្វៃ​ ទទួល​បាន​ប្រាក់​សរុប​ ៣,៥​០០​ដុល្លារ​ដូច្នេះ​អ្នក​ប្រដាល់​ផ្សេងៗ​ត្រូវ​ពង្រឹង​សមត្ថភាព​ឡើង​

  • 2023-12-22 09:31:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​ករ​ប្រដាល់​នៅ​សង្វៀន​ TOWN​ លោក​ ជួប​ វុត្ថា​ លើក​ឡើង​ពី​ប្រាក់​រង្វាន់​ និង​ការ​ឧបត្ថម្ភ​នានា​ក្នុង​ កម្មវិធី​រាជសីហ៍​គុន​ខ្មែរ​ យប់​មិញ​នេះ​គឺ​ ឈឿន ល្វៃ​ ឈ្នះ​ខ្សែក្រវាត់​ ១គ្រឿង​ និង​អម​ដោយ​ទឹកប្រាក់​ ៣,៥០០​ដុល្លារ​ ដូច្នេះ​កីឡាករ​គុន​ខ្មែរ​ផ្សេងៗ​ត្រូវ​ពង្រឹង​សមត្ថភាព​ឲ្យ​កាន់​តែ​ខ្លាំង។​

លោក​ ជួប​ វុត្ថា​

លោក​ ជួប​ វុត្ថា​ បាន​ឡើង​ក្នុង​វីដេអូ​ដែល​បង្ហោះ​លើ​ហ្វេសបុក​ផេក​របស់​លោក​ថា​ កម្មវិធី​រាជសីហ៍​គុន​ខ្មែរ​ ដែល​ឧបត្ថម្ភ​ដោយ​ GANZBERG ​នេះ​បញ្ចប់​ទៅ​ដោយ​រលូន​ និង​ទទួល​បាន​ជោគជ័យ​ជា​ខ្លាំង។​ ពិធី​ករ​ល្បីឈ្មោះ​រូប​នេះ​ក៏​សូម​ថ្លែង​អំណរគុណ​ចំពោះ​ប្រិយមិត្ត​ដែល​តែងតែ​ស្រឡាញ់​ និង​គាំទ្រ​រាល់​ការ​ប្រកួត​របស់​សង្វៀន​ TOWN។​

កីឡាករ ឈឿន ល្វៃ​ និងដៃគូ

បន្ថែម​ពី​នេះ​ MC Vutha​ ចង់​បញ្ជាក់​ទៅ​កាន់​កីឡាករ​គុន​ខ្មែរ​ទាំង​ជើងចាស់​ និង​ថ្នាល​ថ្មីៗ​ឲ្យ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ បង្កើន​សមត្ថភាព​ខ្លាំង​ពូកែ​ ប្រកួត​ឲ្យ​បាន​ល្អ​ដើម្បី​មាន​ឱកាស​ឡើង​កម្មវិធី​ធំៗ​ដូច​ជា​នៅ​សង្វៀន​ TOWN ​យប់មិញ​នេះ​ជា​ដើម។​ ព្រោះ​គ្រាន់​តែ​ ១ប្រកួត​របស់​ ឈឿន ល្វៃ​ យប់មិញ​គឺ​ទទួល​បាន​ខ្សែក្រវាត់​ ១គ្រឿង​ និង​ប្រាក់​រង្វាន់​ ៣,០០០​ដុល្លារ​ និង​ការ​ឧបត្ថម្ភ​ពី​ឯកឧត្ដម​ វ៉ា សុធា​ និងលោកជំទាវ​ ២លាន​រៀល​ទៀត​ ដូច្នេះ​ថវិកា​សរុប​ឡើង​ដល់​ ៣,៥០០​ដុល្លារ​ទៅ​ហើយ។​

លោក​ ជួប​ វុត្ថា​

ពិធី​ករ​ប្រដាល់​ប្រចាំ​សង្វៀន​ TOWN ​ខាងលើ​នេះ​សូម​ថ្លែង​អំណរគុណ​ជា​ខ្លាំង​ដល់​ឯកឧត្ដម​ វ៉ា សុធា​ និងលោកជំទាវ​ ដែល​តែងតែ​ជួយ​គាំទ្រ​ និង​ឧបត្ថម្ភ​កីឡាករ​គុន​ខ្មែរ​ជា​រៀង​រហូត​មក​ពិសេស​នោះ​យប់មិញ​ចំណាយ​ថវិកា​សរុប​ដល់​ទៅ​ ១០​លាន​រៀល​ឯ​ណោះ​រួម​ទាំង​ការ​ឧបត្ថម្ភ​ដល់​ លោក​ អេ ​ភូថង​ ចំនួន​២លាន​រៀល​ផង​ដែរ៕​

វីដេអូលោក​ ជួប​ វុត្ថា៖

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់