• 2023-12-21 06:12:38
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ ណយ​ ផាណា៖​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២៣​ នេះ​ការ​ប្រកួត​ប្រជែង​កាន់តែ​ខ្លាំង

  • 2023-12-21 06:12:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ ថា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ និង​ពាន​រង្វាន់​បណ្ឌិត​ ថោង ខុន​ លើក​ទី៧​ ពិនិត្យ​ឃើញ​ថា​មាន​លទ្ធផល​ល្អ​ និង​មាន​ការ​ប្រកួត​ប្រជែង​គ្នា​កាន់​តែ​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។​

បណ្ឌិត​ ថោង ខុន​ (រូបភាព NOCC)

ឯកឧត្ដម​ ណយ​ ផាណា​ បាន​ឲ្យ​ដឹង​ថា​ តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ពី​ការ​ប្រកួត​ប៉ុន្មាន​ថ្ងៃ​នេះ​មើល​ឃើញ​ថា​មាន​លទ្ធផល​ល្អ​ ទី១​ ក្មេងៗ​ថ្នាល​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ច្រើន​ ទី២​ កីឡាករ​ កីឡា​ការិនី​គ្រប់​អាយុ​លេង​ស៊ីហ្គេម​ ក៏​មាន​សមត្ថភាព​កើន​ឡើង​ប្រសើរ​ផង​ដែរ។​ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មើល​ឃើញ​ថា​កីឡាករ​ កីឡា​ការិនី​មាន​ការ​ប្រកួតប្រជែង​គ្នា​កាន់​តែ​ខ្លាំង​ ចំណែក​លទ្ធផល​វិញ​គឺ​អាច​ទទួល​យក​បាន។​

(រូបភាព NOCC)

អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ទៀត​ថា​ សរុប​ជា​រួម​សម្រាប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​គឺ​មាន​តម្លៃ​ណាស់​ចំពោះ​គណៈកម្មការ​បច្ចេកទេស​ ព្រោះ​ចៅក្រម​ខិតខំ​ធ្វើ​កិច្ចការ​នេះ​ដោយ​តម្លាភាព​ មួយ​វិញ​ទៀត​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុកដាក់​របស់​គ្រូ​បង្វឹក​បណ្ដា​ក្លឹប​នានា​តាម​រយៈ​កីឡាករ​ កីឡា​ការិនី​ ប្រកួត​មាន​លក្ខណៈ​បច្ចេកទេស​ល្អ​ប្រកប​ដោយ​ការ​ហ្វឹកហាត់​ជាប់​លាប់​ និង​មាន​ប្រសិទ្ធភាព។​

(រូបភាព NOCC)

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ បាន​រៀបចំ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ របស់​ខ្លួន​រយៈពេល​ ៥ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី១៥​ ដល់​ ២០​ ខែ​ធ្នូ។​ ក្លឹប​ចូលរួម​មាន​ ៨​ មក​ពី​៤ ក្រសួង​ រាជធានី-ខេត្ត​ និង​សរុប​កីឡាករ​ កីឡា​ការិនិ​ ៦៤នាក់៕​

ឯកឧត្ដម​ ណយ​ ផាណា​(រូបភាព NOCC)

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី