• 2023-12-06 04:31:16
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ជឺជីតស៊ូ​កម្ពុជា​ បិទ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​កម្រិត​មូលដ្ឋាន​ ក្រោយ​សិក្សា​រយៈ​ពេល​៣ថ្ងៃ​

  • 2023-12-06 04:31:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​ ម្សិលមិញ​នេះ​បាន​ធ្វើ​ពិធី​បិទ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញាកណ្ដាល​ កម្រិត​មូលដ្ឋាន​ក្រោយ​សិក្សា​អស់​រយៈពេល​ ៣ថ្ងៃ​កន្លង​ទៅ​នេះ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)។​

លោក​ សេង​ ប៊ុនសុង​ (កណ្ដាល)

លោក​ សេង​ ប៊ុនសុង​ ប្រធាន​សហព័ន្ធ​ជឺជីតស៊ូ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ​គឺ​ធ្វើ​ឡើង​រយៈពេល​ ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី៣​ ដល់​ទី៥​ ខែ​ធ្នូ​ ឆ្នាំ​២០២៣។​ វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​ ខណៈ​សិក្ខាកាម​ចូលរួម​ទទួល​បាន​នូវ​ចំណេះ​ជំនាញ​កាន់​តែ​ច្បាស់​លើ​ប្រភេទ​កីឡា​ជឺជីតស៊ូ​នេះ។​

ទិដ្ឋភាពបិទវគ្គម្សិលមិញ

ជា​មួយ​គ្នា​នេះ​ដែរ​ប្រធាន​សហព័ន្ធ​ខាង​លើ​បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន​ដល់​សិក្ខាកាម​ចូលរួម​ឲ្យ​យក​នូវ​ចំណេះដឹង​ដែល​បាន​សិក្សា​ទាំង​នេះ​ទៅ​អនុវត្តន៍​ឲ្យ​បាន​ល្អ​នៅ​ពេល​ធ្វើ​ជា​ចៅក្រម​ អាជ្ញាកណ្ដាល​នៅ​ពេល​ខាង​មុខ។​ មិន​ត្រូវ​មាន​ការ​លំអៀង​ណា​មួយ​នៅ​ពេល​កាន់​ការ​ប្រកួត​ដោយ​គិត​ថា​គ្នា​ឯង​ សិស្ស​ឯង​ ឬ​បក្សពួក​ខ្លួន​នោះ​ទេ​ ដូច្នេះ​ត្រូវ​ប្រកាន់​នូវ​វិជ្ជាជីវៈ​ដែល​ខ្លួន​បាន​រៀន​ពេល​នេះ។​

ទិដ្ឋភាពបិទវគ្គម្សិលមិញ

បញ្ជាក់​ដែរ​ថា​ វគ្គ​បណ្ដុះបណ្ដាល​ចៅក្រម​ អាជ្ញាកណ្ដាល​ នេះ​មាន​សិក្ខាកាម​ចូលរួម​សរុប​ ៤២​នាក់។​ គ្រូ​ឧបទេស​សរុប​មាន​ ៥រូប។​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ធ្វើ​ឡើង​រយៈពេល​ ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី៣​ ដល់​ ៥​ ខែ​ធ្នូ​ ឆ្នាំ​២០២៣​ នៅ​ NOCC៕​

ទិដ្ឋភាពបិទវគ្គម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី