• 2023-11-30 05:09:23
  • កីឡា​ផ្សេង​ៗ

ប្រសិទ្ធភាព​ការងារ​ល្អ!​ ចូលរួម​ត្រេកអរ​លោក​ ហែម​ គិរី​ ក្លាយជា​អគ្គលេខាធិការ​សហព័ន្ធ​ហែលទឹក​ពាក់​ជើងទា​អាស៊ីអាគ្នេយ៍​

  • 2023-11-30 05:09:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មើល​ឃើញ​ពី​សមត្ថភាព​ និង​ភាព​ខំប្រឹង​ប្រែង​របស់​ក្រុម​ហែល​ទឹក​កម្ពុជា​ពី​សំណាក់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​គឺ​សម្រេច​ជ្រើសរើស​លោក​ ហែល​ គិរី​ ឲ្យ​ធ្វើ​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហែល​ទឹក​ពាក់​ជើងទា​អាស៊ីអាគ្នេយ៍​ចាប់​ពី​ពេល​នេះ​តទៅ។​

លោក ហែម គិរី

លោក​ ហែល​ គិរី​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ការ​ជួប​ប្រជុំ​ជា​មួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់អាស៊ាន​ប៉ុន្មាន​ថ្ងៃ​មុន​នេះនៅប្រទេស​គឺ​បាន​សម្រេច​គ្នា​បង្កើត​ឲ្យ​មាន​សហព័ន្ធ​កីឡា​ហែលទឹក​ពាក់​ជើងទា​អាស៊ីអាគ្នេយ៍​ជា​ផ្លូវ​ការ។​ ក្នុង​នោះ​លោក​បាន​ត្រូវ​ជ្រើសរើស​ជា​អគ្គលេខាធិការ​សហព័ន្ធ​មួយ​នេះ​ផង​ដែរ​ក្នុង​ការ​ដឹកនាំ​សកម្មភាព​នានា។​

លោក ហែម គិរី និង​ក្រុមហែលទឹកពាក់ជើងទា

គ្រូ​ដែល​មាន​បទ​ពិសោធ​របស់​កម្ពុជា​ខាង​លើ​ប្រាប់​ទៀត​ថា​ ជា​មោទកភាព​សម្រាប់​កម្ពុជា​ និង​សម្រាប់​លោក​ផ្ទាល់​ផង​ដែរ​ ដែល​គេ​ទុកចិត្ត​លើ​កម្ពុជា​ ទុក​ចិត្ត​លើ​សមត្ថភាព​លោក​ហើយ​ជ្រើស​ឲ្យ​កាន់​ការងារ​នេះ។​ ការ​កាន់​ការងារ​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហែលទឹក​ពាក់​ជើងទា​នេះ​គឺ​មាន​តួនាទី​សំខាន់​ និង​មាន​ភារកិច្ច​ច្រើន។​ ទន្ទឹម​និង​នេះ​គឺ​ជា​ចំណុច​ល្អ​មួយ​សម្រាប់​កម្ពុជា​ ព្រោះ​មាន​​លទ្ធភាព​ច្រើន​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​ និង​អភិវឌ្ឍន៍​កីឡា​មួយ​នេះ​កាន់​តែ​មាន​សក្ដានុពល​បន្ថែម។​

ក្រុមហែលទឹកពាក់ជើងទា

បញ្ជាក់​ដែរ​ថា​ លោក​ ហែល​ គិរី​ ជា​អតីត​កីឡាករ​ឆ្នើម​របស់​កីឡា​ហែល​ទឹក​កម្ពុជា​ និង​ធ្លាប់​ឈ្នះ​មេដាយ​អន្តរជាតិ​ជូន​មាតុភូមិ​ផង​ដែរ។​ បច្ចុប្បន្ន​លោក​ជា​កម្លាំង​ស្នូល​ និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក។​ លោក​ជា​កូន​ប្រុស​របស់​ព្រឹទ្ធាចារ្យ​ ហែម​ ថុន។​ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ​លោក​ និង​ថ្នាក់​ដឹកនាំ​បាន​ជួយ​កីឡា​ហែល​ទឹកឈ្នះ​មេដាយ​មាស​ ស៊ីហ្គេម​ និង​មេដាយ​អន្តរជាតិ​ជា​ច្រើន។​ ចំពោះ​សហព័ន្ធ​កីឡា​ហែល​ទឹក​ពាក់​ជើងទា​ដែល​ទើប​បង្កើត​នេះ​គឺ​មាន​ប្រទេស​ចូល​ជា​សមាជិក​ប្រមាណ​ ៧​ប្រទេស​ហើយ​រួម​ទាំង​កម្ពុជា។​ ប្រធាន​សហព័ន្ធ​គឺ​ខាង​ថៃ​ អគ្គលេខាធិការ​ លោក​ ហែល​ គិរី ។​ សហព័ន្ធ​គឺ​បាន​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​សហព័ន្ធ​ហែល​ទឹក​ពាក់​ជើងទា​ពិភពលោក (WORLD UNDERWATER FEDERATION) ៕​

លោក ហែម គិរី និង​ក្រុមហែលទឹកពាក់ជើងទា

SabayOne កម្មវិធីកម្សាន្តថ្មីរបស់ Sabay បើកឲ្យប្រើសាកល្បងពីពេលនេះ! ចុះឈ្មោះតាមរយៈតំណភ្ជាប់នេះ https://bit.ly/3QVlYVB

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី