- 2023-11-11 04:46:39
- កីឡាផ្សេងៗ
សហព័ន្ធកីឡាទូកក្តោងកម្ពុជា៖ ទទួលបានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនថ្មីសន្លាងនៅខេត្តព្រះសីហនុ
- 2023-11-11 04:46:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាទូកក្តោងកម្ពុជា៖ ទទួលបានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនថ្មីសន្លាងនៅខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
សហព័ន្ធកីឡាទូកក្តោងកម្ពុជា ម្សិលមិញនេះបានធ្វើពិធីប្រគល់ និងទទួលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោង ពីក្រុមហ៊ុន Canopy Sands Development នៅខេត្តព្រះសីហនុដើម្បីយកទៅអភិវឌ្ឍន៍ធនធាន និងធ្វើការប្រកួតផ្សេងៗ។
ក្នុងពិធីនេះដែរគឺបានការចូលរួមពីលោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការតំណាងឯកឧត្ដម ថាង ហ្គោដុន ប្រធានសហព័ន្ធ។ ជាមួយគ្នា នេះ ដែរ ក៏ បាន ការ ចូលរួម ពី ម្ចាស់ ឧបត្ថម្ភ គឺ លោក Edward Lee នាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ Bay of Lights និងលោក Jimmy He ប្រធានគ្រប់គ្រងក្រុមហ៊ុន Canopy Sands Development ផងដែរ។
មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោងនេះគឺជាការឧបត្ថម្ភរបស់ ក្រុមហ៊ុន Canopy Sands Development ជូនដល់សហព័ន្ធកីឡាទូកក្តោងកម្ពុជា។ដោយបានចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ លើផ្ទៃដីទំហំ ៥០០ម៉ែត្រការ៉េ។ សំណង់អាគារនេះមានកំពស់មួយជាន់ មាន៤បន្ទប់ និងមានឃ្លាំងសម្រាប់ទុកសម្ភារ:ទូកក្ដោងចំនួន១ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ Bay of Lights ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបានសាងសង់រួចរាល់ជាស្ថាពរនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣។
សមិទ្ធផលនេះគឺជាការបោះជំហានទៅមុខដ៏ធំមួយរបស់សហព័ន្ធក្នុងការអភិវឌ្ឍន៍ និងបណ្តុះបណ្តាលវិស័យកីឡាទូកក្ដោងនៅកម្ពុជា ដោយទីតាំងនេះ នឹងក្លាយទៅជាទីតាំងបណ្តុះបណ្តាលក្រុមកីឡាករ កីឡាការិនី កម្រិតខ្ពស់ និងថ្នាល។ ទីតាំងក៏សម្រាប់ការបណ្តុះបណ្តាល មន្ត្រីបច្ចេកទេសរៀបចំការប្រកួត ចៅក្រម និងគ្រូបង្វឹកជាតិ និងអន្តរជាតិផងដែរ។ ជាពិសេសគឺជាទីតាំងសម្រាប់បម្រើដល់ការរៀបចំការប្រកួតកីឡាទូកក្តោងទាំងកំរិតថ្នាក់ជាតិ និងអន្តរជាតិ ព្រមទាំងការផ្សព្វផ្សាយអំពីប្រភេទនេះទៅដល់ប្រជាជនកម្ពុជា និងបរទេសឲ្យមកសាកល្បង និងចូលរួមហ្វឹកហាត់។
បញ្ជាក់ដែរថា ពិធីប្រគល់ និងទទួលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោងនេះធ្វើឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕