• 2023-11-07 10:37:12
  • កីឡា​ផ្សេង​ៗ

Ultra-Trail Angkor ​លើក​ទី៧​ ចាប់​ផ្ដើម​ចុះឈ្មោះ​ហើយ​ពិសេស​អ្នក​ចង់​រត់​ចម្ងាយ​ ១០០​ Km

  • 2023-11-07 10:37:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​ ឬ​ហៅ​ថា​ Ultra-Trail Angkor​ លើក​ទី៧​ ចាប់​ផ្ដើម​ចុះ​ឈ្មោះ​ហើយ​សម្រាប់​អ្នក​ចូលចិត្ត​រត់​ ១០០Km​ នៅ​ថ្ងៃ​ទី២៧​ ខែ​មករា​ ឆ្នាំ​២០២៤​ ខាង​មុខ​នេះ​នៅ​សៀមរាប។​

សន្និសីទសារព័ត៌មានព្រឹកមិញ

ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​ NOCC ​បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​ ឬ​ហៅ​ថា​ Ultra-Trail Angkor​ នេះ​គឺ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ២០១៦​ មក​ម្ល៉េះ។​ ឆ្នាំ​នេះ​២០២៤​ នេះ​ជា​លើក​ទី៧​ ហើយ​នៃ​ព្រឹត្តិការណ៍​មួយ​នេះ។​ មិន​ត្រឹម​តែ​វិញ្ញាសា​ពិសេស​ 100​គីឡូម៉ែត្រ​នោះ​ទេ​ក៏​មាន​វិញ្ញាសា​ផ្សេងៗ​ទៀត​ដែរ​ដូច​ជា​​វិញ្ញាសា​ Bayon Trail 64 km​ វិញ្ញាសា​ Marathon Trail 42 km​ វិញ្ញាសា​ Jungle Trail 32 km​ វិញ្ញាសា​ Temple Run 18 km​ វិញ្ញាសា​ Nordic Walk 18 km​ វិញ្ញាសា​ Walk & Hike 18 km​ និង​វិញ្ញាសា​ Elephant Trail 8 km ។​

ទិដ្ឋភាពរត់កន្លងទៅ

ប្រធាន​ NOCC​ បន្ថែម​ទៀត​ថា​ លើ​វិញ្ញាសា​ 100Km ​ម៉ែត្រ​នេះ​មិន​ងាយ​នរណា​ធ្វើ​បាន​នោះ​ទេ​ ពោល​សុទ្ធតែ​អ្នក​ដែល​ហ្វឹកហាត់​ត្រឹមត្រូវ​ល្អ​ហើយ​ទើប​អាច​លេង​លើ​វិញ្ញាសា​នេះ​បាន។​ ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​គឺ​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា​ និង​ដៃគូ​សហការ​ក្រុម​ហ៊ុន​ Phoenix Voyages​ ទទួល​បាន​ជោគជ័យ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​

ឯកឧត្ដម​ពិត​ជា​អរគុណ​ណាស់​ចំពោះ​លោក​ Edouard GEORGE ​ដែល​ខិតខំ​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​នេះ​ឡើង​គោលបំណង​សំខាន់​ជំរុញ​ និង​បង្កើន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ផ្សព្វផ្សាយ​លើក​កម្ពស់​បរិស្ថាន​នៅ​តំបន់​បេតិកភណ្ឌ​ ពិសេស​ក្នុង​ដំណាក់កាល​នេះ​ដែល​កម្ពុជាទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ត្រឡប់​មក​វិញ​យឺតបែប​នេះ។​

ទិដ្ឋភាពរត់កន្លងទៅ

បញ្ជាក់​ដែរ​ថា​ គិត​មក​ដល់​ពេល​នេះ​មាន​អ្នក​ចុះឈ្មោះ​ប្រមាណ​ជិត​ ១០០០​នាក់​នាក់​ហើយ​មក​ពី​ ៣២​ប្រទេស​ផ្សេងៗ។​ សម្រាប់​អ្នក​ដែល​ចង់​ចូលរួម​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​នេះ​ ពិសេស​រត់​កាន់​វាល​ស្រែ​ រត់​កាន់​ភូមិ​ស្រុក​គឺ​អាច​ទំនាក់ទំនង​ចុះឈ្មោះ​បាន​តាម​រយៈ៖ Foreigner link និង​ Cambodian national link។​ នេះ​ជា​ វ៉ិបសាយផ្លូវការរបស់ Ultra-Trail Angkor:

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់