• 2023-10-23 07:09:37
  • ព័ត៌មាន

Neymar នឹងខកខានការប្រកួតជាមួយក្លឹបឥណ្ឌា Mumbai City ពាន AFC Champions League

  • 2023-10-23 07:09:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូលតារាបាល់ទាត់របស់ក្លឹប Al-Hilal កីឡាករ Neymar នឹង ខកខានការប្រកួតជាមួយក្លឹបបាល់ទាត់ឥណ្ឌា Mumbai City FC ក្នុងពានរង្វាន់ AFC Champions League ដែលនឹងមកដល់នាពេលខាងមុខនេះ។

Neymar បានរងរបួសសរសៃពួរជង្គង់ (ACL) អំឡុងពេលប្រកួតជម្រុះ FIFA World Cup 2026 រវាងប្រេស៊ីល ទល់នឹងអ៊ុយរូហ្គាយកាលពីពេលថ្មីៗនេះ។ តារាឆ្នើមរូបនេះ បានរងការវាយសម្រុកដោយកីឡាករ Nicolas de la Cruz របស់អ៊ុយរូហ្គាយ ហើយក្រោយមកត្រូវបានរងរបួស ដោយត្រូវគេយកចេញពីទីលានដោយប្រើរទេះរុញ។ ក្រោយមក ការស្កែន MRI បានបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃរបួសរបស់ Neymar ហើយខ្សែប្រយុទ្ធប្រេស៊ីលពេលនេះនឹងត្រូវទទួលការវះកាត់ និងការព្យាបាលដើម្បីអាចវិលមកលេងនៅលើទីលានវាលស្មៅឡើងវិញ។

ខណៈពេលដែលកាលបរិច្ឆេទនៃការវះកាត់នៅតែមិនទាន់បានកំណត់ ប៉ុន្តែប្រាកដណាស់ថា Neymar នឹងខកខានការប្រកួត AFC Champions League ពូល D រវាង Al-Hilal ទល់នឹង Mumbai City FC របស់ឥណ្ឌា។ Al-Hilal នឹងត្រូវធ្វើដំណើរទៅប្រទេសឥណ្ឌា នៅថ្ងៃទី 7 ខែវិច្ឆិកា ឆ្នាំ2023។ មកទល់ពេលនេះ Al-Hilal កំពុងឈរនៅលើកំពូលតារាង ACL 2023-24 ពូល D ជាមួយនឹងជ័យជម្នះមួយ និងស្មើមួយពីការប្រកួតទាំងពីររបស់ពួកគេ។ ទន្ទឹមនឹងនោះ Mumbai City FC កំពុងស្ថិតនៅបាតតារាងនៃក្រុមទាំងបួន បន្ទាប់ពីចាញ់ទាំងពីរប្រកួត។ គួរឱ្យដឹងថា Neymar បានចាកចេញពីក្លឹបយក្សបារាំង PSG ទៅចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal កាលពីដើមឆ្នាំ2023នេះ៕

អត្ថបទ ៖ សង្ហា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី