- 2023-10-19 02:42:48
- កីឡាផ្សេងៗ
តោះ! ចុះឈ្មោះប្រណាំងកង់ និងរត់ម៉ារ៉ាតុងសម្រាប់ពេទ្យគន្ធបុប្ផាលើភ្នំបូកគោ
- 2023-10-19 02:42:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ចុះឈ្មោះប្រណាំងកង់ និងរត់ម៉ារ៉ាតុងសម្រាប់ពេទ្យគន្ធបុប្ផាលើភ្នំបូកគោ
ចន្លោះមិនឃើញ
ថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ គឺជាថ្ងៃនៃការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ និងរត់ពាក់កណ្ដាលម៉ារ៉ាតុងប្រចាំឆ្នាំ លើកទី៨ នៅលើភ្នំបូកគោដើម្បីជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផាដែលជាកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំនេះ។
ព្រឹត្តិការណ៍កីឡាសប្បុរសធម៌នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៣ មកម្ល៉េះក្រោមគំនិតផ្ដួចផ្ដើមរបស់អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខា អូតែល ដែលលោកតែងគិតគូរ និងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចការមនុស្សធម៌ និងសង្គម។
សកម្មភាពសប្បាយៗជាច្រើនក្នុងនោះក៏មានកម្មវិធីកម្សាន្តនារាត្រីថ្ងៃទី២៨ ដូចជាការប្រគំតន្ត្រី មានស្តង់លក់អាហារ និងភេសជ្ជៈនៅបរិវេណខាងក្រៅសណ្ឋាគារក្រោមរាត្រីដ៏សែនមនោរម្យ និងសម្រាប់អ្នកចូលរួមដែលត្រៀមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង។
ចំពោះការរត់ប្រណាំងនេះគឺមានវិញ្ញាសា ទី១ ចម្ងាយ ២១ គីឡូម៉ែត្រ ទី២ ចម្ងាយ ១០គីឡូម៉ែត្រ ទី៣ ចម្ងាយ ៥គីឡូម៉ែត្រ និងរត់បែបកម្សាន្ត ៣គីឡូម៉ែត្រ។ បន្ថែមពីនេះក៏មានការប្រណាំងកង់ ៣២គីឡូម៉ែត្រដែលជាឱកាសដ៏ល្អដើម្បីបង្កើតនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយមិត្តភ័ក្ដិ និងក្រុមគ្រួសារ។
ការចូលរួមក្នុងព្រឹត្តិការណ៍នេះមិនត្រឹមតែផ្ដល់នូវភាពសប្បាយរីករាយ និងសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយគាំទ្រដល់សកម្មភាពសប្បុរសធម៌ដ៏មានអត្ថន័យទៀតផង។ ភ្ញៀវចូលរួមអាចជ្រើសរើសក្នុងការស្នាក់នៅសណ្ឋាគារប្រណីត ឋានសួគ៌ សុខា ឬសណ្ឋាគារ ឡឺ បូកគោ ផាឡេស ជាមួយនឹងការផ្ដល់ជូនតម្លៃពិសេស ឬទទួលយកបទពិសោធន៍ពីការបោះតង់ផងដែរ។
កម្មវិធីនេះ នឹងប្រារព្ធឡើងនៅលើភ្នំបូកគោ ស្ថិតក្នុងខេត្តកំពត ដែលជាគោលដៅទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញនៅក្នុងប្រទេសកម្ពុជា។ បងប្អូនអាចចុះឈ្មោះចូលរួមចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៥ តុលា ២០២៣ តាមរយៈលេខទូរស័ព្ទ 097 561 61 16 និងតេលេក្រាម 081 61 61 21៕