• 2023-10-12 08:35:58
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​ម៉ូតូទឹក៖​ បើក​កិច្ចប្រជុំ​បូកសរុប​ការងារ​ និង​ពិនិត្យ​សមិទ្ធផល​ផ្សេងៗ​តាំង​ពី​មុន​ស៊ីហ្គេម​

  • 2023-10-12 08:35:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ម៉ូតូទឹក​កម្ពុជា​ ម្សិលមិញ​នេះ​នៅ​ NOCC​ បើក​កិច្ច​ប្រជុំ​មួយ​ជា​មួយ​មន្ត្រី​សហព័ន្ធ​នានា​ដើម្បី​បូក​សរុប​លទ្ធផល​ការងារ​តាំង​ពី​មុន​ស៊ីហ្គេម​ លើក​ទី៣២​ នៅ​កម្ពុជា​ រួម​និង​សមិទ្ធផល​នានា​ដែល​ទទួល​បាន​កន្លង​មក។​

ឯកឧត្ដម​ ណុះ ស្លេះ​

ឯកឧត្ដម​ ណុះ ស្លេះ​ ប្រធាន​សហព័ន្ធ​ម៉ូតូ​ទឹក​បាន​ឲ្យ​ដឹង​ថា​ ក្នុង​កិច្ច​ប្រជុំ​ម្សិលមិញ​នេះ​គឺ​សហព័ន្ធ​បូកសរុប​ការងារ​​មុន​ស៊ីហ្គេម​ អំឡុង​ស៊ីហ្គេម​ និង​ក្រោយ​បញ្ចប់​ស៊ីហ្គេម​នៅ​កម្ពុជា។​ ជា​មួយ​គ្នា​នេះ​ដែរ​គឺ​ពិនិត្យ​ការ​សម្រេច​បាន​ ការ​រីកចម្រើន​ និង​ការ​ប្រឈម​របស់​សហព័ន្ធ​ និង​ការ​លើក​ទិសដៅ​ការងារ​បន្ត​ដើម្បី​ពង្រឹង​សក្ដានុពល​ផ្នែក​កីឡា​ម៉ូតូ​ទឹក​នេះ។​

ទិដ្ឋភាពប្រជុំ

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​ដែរ​គឺ​សហព័ន្ធ​មាន​មោទកភាព​ចំពោះ​ការ​សម្រេច​បាន​នូវ​សមិទ្ធផល​នៃ​ការ​រៀបចំ​ការ​ប្រកួត​ធំៗ​កន្លង​ទៅ​ដែល​បង្ហាញ​ពី​ភាព​រឹងមាំ​ជា​សមិទ្ធផល​ដែល​បាន​មក​ពី​ការ​ខំប្រឹង​ប្រែង​ទាំង​អស់​គ្នា​ពិសេស​គណៈកម្មការ​ប្រតិបត្តិ​ទាំង​បច្ចេកទេស​ ទាំង​រដ្ឋបាល​ និង​ការ​ទំនាក់ទំនង។​

ទិដ្ឋភាពប្រជុំ

បញ្ជាក់​ដែរ​ថា​ កិច្ចប្រជុំ​របស់​សហព័ន្ធ​កីឡា​ម៉ូតូ​ទឹក​កម្ពុជា​ម្សិលមិញ​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)។​ កិច្ចប្រជុំ​នេះ​មាន​ការ​ចូលរួម​ពី​ឯកឧត្ដម​ ណុះ​ ស្លេះ​ ប្រធាន​សហព័ន្ធ​ និង​តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ រួម​ទាំង​មន្ត្រី​សហព័ន្ធ​ជា​ច្រើន​រូប៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី