• 2023-10-09 04:43:11
  • កីឡា​ផ្សេង​ៗ

ហ៊ា​ ស្រីពេជ្រ ​ឈ្នះ​មេដាយ​ប្រាក់​ជើងឯក​ថ្នាក់​ជាតិ​យូដូ​ ប៉ុន្តែ​អត្ថប្រយោជន៍​ធំធេងសម្រាប់​ខ្លួន​

  • 2023-10-09 04:43:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ ហ៊ា​ ស្រីពេជ្រ​ ថា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ២០២៣​ នេះ​រូប​គេ​ឈ្នះ​មេដាយ​ប្រាក់​ ប៉ុន្តែ​បើ​និយាយ​ពីអត្ថប្រយោជន៍​គឺ​ធំធេង​សម្រាប់​ខ្លួន​ដែល​បាន​ចូលរួម​កម្មវិធី​នេះ។​

កីឡា​ការិនី​ ហ៊ា​ ស្រីពេជ្រ​ បំពាក់មេដាយ

ស្រីពេជ្រ​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​យូដូ​ ឆ្នាំ​២០២៣​ នេះ​គឺ​បាន​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដូច​ជា​បាន​ពង្រឹង​សមត្ថភាព​ប្រកួត​ បណ្ដុះ​ភាព​ក្លាហាន​ និង​បង្កើន​ចំណង​មិត្តភាព​រវាង​គ្នា​និង​គ្នា​តាម​បណ្ដា​ក្លឹប។​

កីឡា​ការិនី​យូដូ​ខាង​លើ​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​ ការ​ប្រកួត​នេះ​គឺ​បាន​ផ្ដល់​បទ​ពិសោធ​ថ្មី​ៗ​ដល់​ខ្លួន​ដើម្បី​កែប្រែ​ចំណុច​ខ្វះខាត​ ពង្រឹង​សមត្ថភាព​ឆ្ពោះ​ទៅ​ការ​ប្រកួត​នៅ​ពេល​ខាង​មុខ​ទៀត។​ ចំណុច​ល្អ​មួយ​ទៀត​នោះ​គឺ​ការ​ចេះ​រំលែក​ផ្លាស់ប្ដូរ​បទ​ពិសោធ​គ្នា​នេះ​តែ​ម្ដង​ដែល​ធ្វើ​ឲ្យ​ខ្លួន​កាន់​តែ​ល្អ​ប្រសើរ​លើ​ប្រភេទ​កីឡា​មួយ​នេះ។​

ហ៊ា​ ស្រីពេជ្រ​ (ឆ្វេងគេបង្អស់)

ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ កីឡា​យូដូ​ ឆ្នាំ​២០២៣​ នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី៤​ ដល់​ ៧​ ខែ​តុលា​ នៅ​សាល​ចំបាប់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ហ៊ា​ ស្រីពេជ្រ​ ជា​កីឡា​ការិនី​មក​ក្លឹប​ខេត្ត​សៀមរាប៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី