- 2023-10-06 06:01:21
- កីឡាផ្សេងៗ
សហព័ន្ធចំបាប់កម្ពុជា៖ មិនទាន់អស់ឱកាសប្រជែងមេដាយកីឡាអាស៊ី នៅចិននេះទេ
- 2023-10-06 06:01:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធចំបាប់កម្ពុជា៖ មិនទាន់អស់ឱកាសប្រជែងមេដាយកីឡាអាស៊ី នៅចិននេះទេ
ចន្លោះមិនឃើញ
ថ្នាក់ដឹកនាំសហព័ន្ធកីឡាចំបាប់កម្ពុជា ថានៅមិនទាន់អស់ឱកាសប្រជែងមេដាយនៅព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ ដែលកំពុងធ្វើនៅប្រទេសចិននេះទេ ព្រោះសល់ជើងខ្លាំង ២-៣នាក់ប្រកួតថ្ងៃនេះ និងស្អែកបន្តទៀត។
នេះបើតាមការឲ្យដឹងថាពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធបានឲ្យដឹងថា ចំពោះចំបាប់កម្ពុជាគឺនៅមិនទាន់អស់សង្ឃឹមនោះទេ ពោលនៅមានកីឡាករឆ្នើមមេដាយមាសស៊ីហ្គេម ២-៣នាក់ទៀតដែរដែលត្រូវប្រកួតថ្ងៃនេះ និងស្អែក។ ដូច្នេះឱកាសប្រជែងគឺនៅតែមានសង្ឃឹមខណៈបើការប្រកួតមិនទាន់បញ្ចប់ផ្លូវការនោះ។ កីឡាករ ហេង វុទ្ធី ស៊ូ បាលី និង សារី នឹងប្រកួតនៅថ្ងៃស្អែក។
បញ្ជាក់ដែរថា កម្ពុជាបានបញ្ជូន ១៧ប្រភេទកីឡាចូលរួមប្រជែងមេដាយនៅទីក្រុងហាន់ចូវ ប្រទេសចិនក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩។ ចំពោះកីឡាចំបាប់គឺប្រកួតចាប់ពីថ្ងៃទី៤ ដល់ ៧ ខែតុលា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍មួយនេះនឹងបិទបញ្ចប់ជាផ្លូវការនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣៕