• 2023-10-04 04:54:46
  • កីឡា​ផ្សេង​ៗ

ក្រុម​ការ៉ាតេ​កម្ពុជា៖​ កីឡា​អាស៊ី​នៅ​ចិន​នេះ​ទោះ​គេ​ខ្លាំងៗ​ប៉ុណ្ណា​ យើង​នឹង​ខំប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​

  • 2023-10-04 04:54:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​ការ៉ាតេ​ជម្រើស​ជាតិ​កម្ពុជា​ បាន​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ប្រឹង​ប្រែង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​បើ​ទោះ​ជា​កម្រិត​កីឡា​អាស៊ី​នេះ​មាន​ពោរពេញ​ដោយ​កីឡាករ​ កីឡា​ការិនី​ខ្លាំង​ៗ​យ៉ាង​ណា​ក្ដី។​

រូបភាពផ្ដល់ជូន

លោក​ ហេង​ ផេង​ គ្រូ​បង្វឹក​ជម្រើស​ជាតិ​កីឡា​ការ៉ាតេ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ៉ាតេ​នេះ​ជា​លើក​ទី៣​ហើយ​ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ (Asian Games)​ ហើយ​ក៏​ជា​ពេល​ដែល​មាន​កីឡាករ​ កីឡា​ការិនី​ប្រកួត​ចំនួន​ច្រើន។​

គ្រូ​បង្វឹក​ខាង​ប្រាប់​ទៀត​ថា​ កីឡា​អាស៊ី​នេះ​គឺ​ជា​ការ​ប្រកួត​កម្រិត​ខ្ពស់​ ឬ​កម្រិត​អូឡាំពិក​ទៅ​ហើយ​ ដូច្នេះ​វា​ជា​ការ​ប្រកួត​ដ៏​លំបាក​ និង​តានតឹង​មួយ។​ យ៉ាងណា​តាម​រយៈ​ជ័យជម្នះ​នៅ​ស៊ីហ្គេម​កម្ពុជា​ថ្មីៗ​នេះ​ រួម​និង​ការ​ហ្វឹកហាត់​ បទ​ពិសោធ​ចូលរួម​កម្មវិធី​ផ្សេង​ៗ​កន្លង​មក​គឺ​បាន​ជំរុញ​លើក​ទឹកចិត្ត​អត្តពលិក​ការ៉ាតេ​ឲ្យ​មាន​ចិត្ត​ក្លាហាន​ផង​ដែរ។​ បន្ថែម​ពី​នេះ​ក្រុម​កម្ពុជា​បាន​ដាក់​ចិត្ត​ និង​បាន​ប្ដេជ្ញា​រួច​ហើយ​ថា​ប៉ះ​គេ​ខ្លាំង​ៗ​យ៉ាងណា​ក៏​ដោយ​គឺ​ត្រូវ​ប្រឹង​ឲ្យ​អស់​លទ្ធភាព​របស់​ខ្លួន។​

រូបភាពផ្ដល់ជូន

បញ្ជាក់​ដែរ​ថា​ កម្ពុជា​បាន​បញ្ជូន​កីឡា​ចំនួន​ ១៧​ប្រភេទ​ចូលរួម​ប្រជែង​មេដាយ​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ លើក​ទី១៩​ នៅ​ហាន់ចូវ​ ប្រទេស​ចិន។​ ប្រភេទ​កីឡា​មួយ​ចំនួន​ក៏​បាន​ប្រកួត​ចប់​ និង​វិល​មក​កម្ពុជា​ហើយ។​ ដោយ​ឡែក​សម្រាប់​កីឡា​ការ៉ាតេ​នេះ​បើ​តាម​កម្មវិធី​ប្រកួត​គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី៥​ ដល់​ទី៨​ ខែ​តុលា​ ២០២៣។​ មក​ដល់​ពេល​នេះ​កម្ពុជា​មិន​ទាន់​ឈ្នះ​មេដាយ​កម្រិត​ណា​មួយ​ពី​ការ​ប្រកួត​លើក​ទី១៩​ ប្រទេស​ចិន​នេះ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី