• 2023-09-28 11:33:08
  • ព័ត៌មាន

Man City ធ្លាក់​ចេញ​ពី​ពាន​ខារ៉ាបាវ​តាំង​ពី​វគ្គ​ដំបូង

  • 2023-09-28 11:33:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester City បាន​ធ្លាក់​ចេញ​ពី​ពាន​ខារ៉ាបាវ ក្រោម​ថ្វី​ជើង​របស់​ក្លឹប Newcastle កាល​ពី​យប់​ថ្ងៃ​ពុធ​កន្លង​ទៅ។

នៅ​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ បើ​យោង​តាម​ស្ថិតិ​នៃ​ការប្រកួត​ Man City គ្រប់គ្រង​បាល់ ៦៨% ហើយ​ស៊ុត​រហូត​ដល់​ទៅ ១០ជើង​ឯណោះ។ យ៉ាងណាក៏ដោយ ខាង Newcastle បាន​ស៊ុត​ Man City ចូល​ក្នុង​លទ្ធផល ១ ទល់​នឹង ០ នៅ​នាទី​ទី៥៣ ដោយ​ខ្សែ​ប្រយុទ្ធ Alexander Isak។

គេ​សង្កេត​ឃើញ​ថា លោក Pep Guardiola មាន​អារម្មណ៍​មិន​សូវ​ល្អ​សោះ​ ដោយ​ប្រកែក​តឹងសសៃរកជាមួយ​អាជ្ញាកណ្ដាល​រៀបចំការប្រកួត​ជា​ច្រើន​ដង រហូត​ដល់​ខាង​មន្ត្រី​អាជ្ញាកណ្ដាល​ឱ្យ​កាត​លឿង​ទៅ​លោក Pep។

សូម​ជម្រាប​ផង​ដែរ​ថា តាំង​ពី​លោក Pep ដឹក Man City នៅឆ្នាំ២០១៦ Man City ឈ្នះ​ពាន​ខារ៉ាបាវចំនួន ៥ដង៕

អត្ថបទ៖ សេរី មង្គល

មតិយោបល់