• 2023-09-28 05:02:56
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​សូហ្វតិន្នីស៖​ អ្នក​ចាញ់​នៅជើងឯក​ថ្នាក់ជាតិ​នេះ​ត្រូវ​ប្រឹង​ហ្វឹកហាត់​ឲ្យ​ច្រើន​ជាង​អ្នក​ឈ្នះ​

  • 2023-09-28 05:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា​ បាន​ផ្ដាំផ្ញើ​ទៅ​កីឡាករ​ កីឡា​ការិនី​ ដែល​មិន​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ នេះ​ឲ្យ​រឹតតែ​ខំប្រឹង​ហ្វឹកហាត់​ច្រើន​ជាង​មុន​ទ្វេដង​ជាង​អ្នក​ដែល​ឈ្នះ​ទៅ​ទៀត​ដើម្បី​ប្រជែង​លើក​ក្រោយ​។​

ឯកឧត្ដម​ សរ​ សិទ្ធិ​

ឯកឧត្ដម​ សរ​ សិទ្ធិ​ ប្រធាន​សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​អ្នក​ដែល​ទទួល​បាន​ជ័យជម្នះ​ក៏​ដូច​ជាអ្នកឈ្នះ​មេដាយ​នានា​ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ថ្នាក់​ជាតិ​ ២០២៣​ ត្រូវ​បន្ត​ខំប្រឹង​ហ្វឹកហាត់​ដើម្បី​បង្កើន​សមត្ថភាព​ត្រៀម​ការ​ប្រកួត​ផ្សេងៗ​ទៀត។​

ទិដ្ឋភាពប្រកួត

រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ខាង​បន្ថែម​ទៀត​ថា​ អ្នក​ដែល​មិន​ទាន់​ឈ្នះ​នៅ​ពេល​នេះ​សូម​កុំ​បោះបង់​ត្រូវ​ប្រឹង​ហ្វឹកហាត់​ឲ្យ​ច្រើន​ទ្វេដង​ជាង​កីឡាករ​ដែល​ឈ្នះ​ខ្លួន​នៅ​ពេល​នេះ​ទៅ​ទៀត។​ ព្រោះ​ថា​បើ​ហ្វឹកហាត់​ធម្មតាៗ​ដូច​ពេល​នេះ​គឺ​នៅ​តែ​ពិបាក​យក​ជ័យជម្នះ​លើ​ដៃគូដូច្នេះមានតែហាត់ច្រើនជាងគេទេ​ទើប​អាច​មាន​សមត្ថភាព​ប្រជែង​មេដាយ​បាន។​ ឯកឧត្ដម​បាន​ផ្ដាំផ្ញើ​ដល់​កីឡាករ​ កីឡា​ការិនី​ ទាំង​អស់​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​គ្រឿងញៀន​ ព្រោះ​វា​បំផ្លាញ​គ្រប់​យ៉ាង​ទាំង​សុខភាព​ អនាគត​ជា​ដើម។​

ទិដ្ឋភាពបំពាក់មេដាយ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​សូហ្វតិន្នីស​កម្ពុជា​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ របស់​ខ្លួន​ហើយ​នៅ​ទីលាន​របស់​សហព័ន្ធ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​រយៈពេល​ ៥ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី២៣​ ដល់​ ២៧​ ខែ​កញ្ញា​ ២០២៣។​ ប្រតិភូ​ កីឡាករ​ កីឡា​ការិនី​ សរុប​មាន​ ៩៥​នាក់​លេង​លើ​ ១២​វិញ្ញាសា៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី