• 2023-09-27 04:42:26
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ៖​ រំពឹង​ទទួល​បាន​យុវជន​ថ្នាល​កាន់​តែ​ច្រើន​តាម​រយៈ​គ្រូ​ដែល​បាន​បណ្ដុះបណ្ដាល​

  • 2023-09-27 04:42:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ រំពឹង​ទទួល​បាន​ថ្នាល​ ឬ​ធនធាន​ថ្មីៗ​ច្រើន​នៅ​ពេល​អនាគត​បន្ទាប់​ពី​បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​គ្រូៗ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​នេះ​រួច​ហើយ។​

ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល

ឯកឧត្ដម​ ណយ​ ផាណា​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​បាន​លើក​ឡើង​ថា​ សម្រាប់​ទីតាំង​នៅ​ សាលាលេខ៥​ ក្នុង​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​នេះ​គឺ​មាន​ការ​អំណោយផល​មែនទែន​ មាន​សម្ភារ​ហ្វឹកហាត់​គ្រប់គ្រាន់​ សំបូរ​ធនធាន​ និង​ស្ថិត​ក្នុង​សាលា​បឋម​ទៅ​ទៀត​ដែល​វា​សមស្រប​ចំពោះ​តម្រូវ​ការ​ថ្នាល​តូចៗ។​

ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល

បន្ទាប់​ពី​បង្ហាត់បង្រៀន​រយៈពេល​ ៥ថ្ងៃ​ពេញ​មក​នេះ​ឯកឧត្ដម​មើល​ឃើញ​ថា​ លោក​គ្រូ​ អ្នក​គ្រូ​ដែល​ជា​សិក្ខាកាម​ទទួល​បាន​នូវ​ចំណេះ​ជំនាញ​កាន់​តែ​ច្រើន​ និង​ច្បាស់​ក្នុង​វគ្គ​មូលដ្ឋាន​កម្រិត១​នេះ។​ ចំណេះ​ជំនាញ​កម្រិត​មូលដ្ឋាន​ប៉ុណ្ណេះ​គឺ​អាច​បណ្ដុះបណ្ដាល​ធនធាន​បាន​ហើយ។​ អគ្គលេខាធិការ​ខាង​លើ​ជឿជាក់​ថា​លោក​គ្រូ​ អ្នក​គ្រូ​ ដែល​ជា​សិក្ខាកាម​ទាំង​នេះ​នឹង​ជួយ​ផលិត​បាន​ធនធាន​ថ្នាល​ជា​ច្រើន​នៅ​ពេល​ខាង​មុខ​ដើម្បី​ជួយ​សហព័ន្ធ​អាច​ស្វែង​នូវ​យុវជន​ដែល​មាន​ទេពកោសល្យ​ល្អ​មក​ប្រមូលផ្ដុំ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ជា​ដើម។​

ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល

បញ្ជាក់​ដែរ​ថា​  វគ្គ​បណ្ដុះបណ្ដាល​គ្រូ​កីឡា​កាយសម្ព័ន្ធ​កម្រិត១​ និង​ការ​បោះជំរំ​ហ្វឹកហាត់​នេះ​ធ្វើ​ឡើង​នៅ​សាលា​លេខ៥​ ក្នុង​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង។​ សិក្ខាកាម​ចូលរួម​មាន​២២នាក់​ ស្រី៨នាក់។​ វគ្គ​នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២២​ ដល់​ ២៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៣៕​

ទិដ្ឋភាពវគ្គបណ្ដុះបណ្ដាល

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី