• 2023-09-19 05:13:44
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​កីឡា​យុទ្ធគុនចម្រុះ​កម្ពុជា៖​ពង្រឹង​រចនាសម្ព័ន្ធ​ និង​ចាប់​ផ្ដើម​សម្រប​ខ្លួន​តាម​ច្បាប់​អន្តរជាតិ​ថ្មី​

  • 2023-09-19 05:13:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសន្និបាត​ក្នុង​អាណត្តិ​ទី៣​ ប្រធាន​សហព័ន្ធ​កីឡា​យុទ្ធគុន​ចម្រុះ​កម្ពុជា​ លើក​ឡើង​ពី​គោលដៅ​ថ្មី​ និង​ការ​ចាប់​ផ្ដើម​សម្រប​ខ្លួន​ឲ្យ​សមស្រប​ទៅ​តាម​កំណែទម្រង់​ថ្មី​របស់​ MMA ​ពី​ក្រុម​ប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី។​

ទិដ្ឋភាពសន្និបាត

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​នេះ​គឺ​ដល់​ពេល​ដែល​ត្រូវ​រៀបចំ​គណៈកម្មាធិការប្រតិបត្តិ​ថ្មី​ និង​សកម្មភាព​ថ្មី​ឆ្ពោះ​ទៅ​តាម​ការ​កែទម្រង់​របស់​អន្តរជាតិ។​

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​ បាន​បង្កើត​គណៈកម្មការ​ពិសេស​មួយ​ដើម្បី​គ្រប់គ្រង​ព្រឹត្តិការណ៍​ និង​អភិវឌ្ឍន៍​កីឡា​គុន​ចម្រុះ​ (MMA)​ ឲ្យ​សមស្រប​ជា​កីឡា។​ ព្រោះ​កន្លង​ទៅ​ការ​ប្រកួត​ដាក់​ទ្រុង​ទាំង​នោះ​មិន​ទាន់​សម​ជា​កីឡា​នោះ​ទេ​ វា​ជា​ការ​ប្រកួត​ធ្វើ​ឡើង​ស្វែង​រក​អាជីវកម្ម។​

ទិដ្ឋភាពសន្និបាត

ការ​កែទម្រង់​ថ្មី​នេះ​គឺ​ដើម្បី​ឲ្យ​ក្លាយ​ជា​ក្របខ័ណ្ឌ​ដែល​យក​តាម​បទបញ្ជា​ ឬ​រូបមន្ត​ណា​មួយ​ដែល​មិន​ប៉ះពាល់​ដល់​សុខុមាលភាព​របស់​កីឡាករ​ កីឡា​ការិនី​ចូលរួម។​ កំណែទម្រង់​ថ្មី​នេះ​មិន​មាន​លក្ខណៈ​សាហាវ​ដូច​ការ​ប្រកួត​មុន​ៗ​នោះ​ឡើយ។​ កម្ពុជា​ក៏​បាន​ចូលរួម​ការ​ប្រកួត​នៅ​ប៉ុន្មាន​ខែ​មុន​នេះ​នៅ​ប្រទេស​ថៃ​ដើម្បី​បាន​ដឹង​ពី​ការ​អភិវឌ្ឍន៍​របស់​អន្តរជាតិ។​

ទិដ្ឋភាពសន្និបាត

សហព័ន្ធ​គុន​ចម្រុះ​របស់​កម្ពុជា​នៅ​ពេល​នេះ​មិន​ឯកោ​ទេ​ គឺ​មាន​ភាព​ច្បាស់លាស់​ហើយ​ដោយ​ចាប់​ផ្ដើម​សម្រប​ខ្លួន​ឲ្យ​ស្រប​តាម​អន្តរជាតិ។​ ដូច្នេះ​សូម​​ពង្រឹង​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ និង​យក​ចិត្ត​ទុកដាក់​ទទួល​ខុសត្រូវ​លើ​កិច្ច​ការងារ​រៀងៗ​ខ្លួន​ដើម្បី​ប្រសិទ្ធភាព​លើ​ការ​អភិវឌ្ឍន៍​កីឡា​មួយ​នេះ។​

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​បាន​ធ្វើ​មហាសន្និបាត​អាណត្តិ​ទី៣​ របស់​ខ្លួន​ និង​លើក​ទិសដៅ​សម្រាប់​ ឆ្នាំ​២០២១​ ដល់​ ២០២៥​ នៅ​ទីស្នាក់ការ​ NOCC។​ អាណត្តិ​ទី៣​ នេះ​ប្រធាន​សហព័ន្ធ​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ លោក​ ជឹម​ ធារ៉ា​ អគ្គលេខាធិការ​ សុវត្ថិ​ សិទ្ធិរ៉ូ​ អគ្គហេរញ្ញិក៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់