• 2023-09-08 05:33:23
  • កីឡា​ផ្សេង​ៗ

AIA Pink Run កម្មវិធី​រត់​ប្រណាំង​លើក​កម្ពស់​ស្ត្រី​ថ្មី​មួយ​ទៀត​ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា​

  • 2023-09-08 05:33:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​រត់​ប្រណាំង​ ​AIA Pink Run​ ជា​ព្រឹត្តិការណ៍​កីឡា​ថ្មី​មួយ​ទៀត​ដែល​ប្រារព្ធ​ឡើង​ដើម្បី​លើក​កម្ពស់​ស្ត្រី​នៅ​កម្ពុជា​ និង​ផ្ដល់​ឱកាស​ពិនិត្យ​ជំងឺ​មហារីក​សុដន់​​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ។​

កម្មវិធីប្រកួត

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC​ បាន​លើក​ឡើង​ថា​ កម្មវិធី​រត់​ប្រណាំង​ AIA Pink Run​ គឺ​សហការ​រវាង​ AIA ជា​មួយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​ក្នុង​គោលបំណង​ជំរុញ​លើក​ទឹកចិត្ត​ក៏​ដូច​ជា​លើក​ស្ទួយ​ស្ត្រី​ឲ្យ​ផុលផុស​បន្ថែម​ទៀត​​ក្នុង​វិស័យ​កីឡា​នៅ​កម្ពុជា។​ ព្រោះ​ស្ត្រី​មាន​ភាព​ទន់ជ្រាយ​ និង​មាន​ការ​លំបាក​ច្រើន​ពិសេស​លើ​វិស័យ​មួយ​នេះតែ​ម្ដង​ ដូច្នេះ​នេះ​ជា​ចលនា​ថ្មី​មួយ​ទៀត​ដើម្បី​រួមចំណែក​ពង្រីក​ផ្សព្វផ្សាយ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ក្នុង​ឱកាស​អំឡុង​ពេល​ចុះឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​នេះ​ខាង​ AIA​ ក៏​មាន​ជា​កម្មវិធី​ជួយ​ពិនិត្យ​រក​ជំងឺ​មហារីក​សុដន់​ជូន​ដល់​មហាជន​ដោយ​មិន​គិត​កម្រៃ​អ្វី​នោះ​ទេ។​ ក្រុមហ៊ុន​ក៏​មាន​គម្រោង​ពង្រីក​ការ​ជួយ​ពិនិត្យ​ជំងឺ​នេះ​នៅ​ខេត្ត​មួយ​ចំនួន​ទៀត​ផង​ដែរ។​ ចំពោះ​ព្រឹត្តិការណ៍​រត់​ប្រណាំង​នេះ​ផង​ដែរ​ក៏​នឹង​រៀបចំ​ជា​បន្តបន្ទាប់​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​ដើម្បី​មហាជន​បាន​ចូលរួម​ជា​ថ្មី​ទៀត។។​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

បញ្ជាក់​ដែរ​ថា​ កម្មវិធី​រត់​ប្រណាំង​ AIA Pink Run ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២២​ ខែ​តុលា​ ឆ្នាំ​២០២៣​ ទីតាំង​មុខ​វត្តបទុមវតី​ រាជធានី​ភ្នំពេញ។​ វិញ្ញាសា​ប្រកួត​រួម​មាន​ គឺ​ទី១​ វិញ្ញាសា​ ១០​ Km ​ទី២​ វិញ្ញាសា​ ៥​ Km និង​ទី៣​ វិញ្ញាសា​ ២.៥ Km។​ ប្រសិន​បើ​មហាជន​ចង់​ចុះឈ្មោះ​អាច​ទំនាក់ទំនង​លេខ​ 015 213 525/ 069 213 525 ​ឬ​ទំនាក់ទំនង​តាម​ហ្វេសបុក​ Cambodia Events Organizer៕​

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់