• 2023-08-29 05:24:21
  • កីឡា​ផ្សេង​ៗ

សហព័ន្ធបាញ់កាំភ្លើង៖​ អនុវត្តន៍​គោលដៅ​អភិវឌ្ឍន៍​សមត្ថភាព​ដោយ​បញ្ជូន​កីឡាករ​ទៅ​ប្រកួត​ Bali IPSC OPEN

  • 2023-08-29 05:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​ប្រធាន​ថ្មី​គឺ​ឯកឧត្ដម សុខ ពុទ្ធិវុធ​ បាន​អនុវត្តន៍​តាម​គោលដៅ​ចម្បង​លើ​ការ​អភិវឌ្ឍន៍​ធនធាន​ជា​បណ្ដើរៗ​ហើយ​តាម​រយៈ​ការ​បញ្ជូន​កីឡាករ​ ១២នាក់​ប្រកួត​ពាន​រង្វាន់​ Bali IPSC OPEN 2023 level3​ កាល​ពី​ថ្ងៃ​ទី២៦​ សីហា​ កន្លង​ទៅ​ថ្មីៗ​នេះ។​

ទិដ្ឋភាពប្រកួត

ប្រធាន​សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​ ឯកឧត្ដម សុខ ពុទ្ធិវុធ​ បាន​លើក​ឡើង​ថា​ គោលដៅ​ចម្បង​ៗ​របស់​សហព័ន្ធ​នៅ​អាណត្តិ​ថ្មី​នេះ​គឺ​បន្ត​ពង្រឹង​សាមគ្គី​ផ្ទៃ​ក្នុង​ពិសេស​យក​ចិត្ត​ទុកដាក់​ផលិត​ធនធាន​កីឡាករ​គ្រប់​វ័យ​ប្រកប​ដោយ​សក្ដានុពល​ដើម្បី​ធានា​បាន​នូវ​ការ​អភិវឌ្ឍន៍​​ឲ្យ​បាន​លឿន​ដូច​បណ្ដា​ប្រទេស​ផ្សេងៗ។​ ដូច្នេះ​ការ​ចូលរួម​ក្នុង​វិធី​ប្រកួត​ផ្សេងៗ​ជា​រឿង​សំខាន់​សម្រាប់​កីឡាករ​ទទួល​បាន​បទ​ពិសោធ​ថ្មី​ និង​ពង្រឹង​ចំណុច​ខ្វះខាត​ផ្សេងៗ​ដែល​បាន​ពី​ការ​ចូលរួម​ទាំង​នោះ។​

ទិដ្ឋភាពប្រកួត

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា​ បាន​បញ្ជូន​កីឡាករ​ចំនួន​ ១២​នាក់​ទៅ​ចូលរួម​ការ​ប្រកួត​ Bali IPSC OPEN 2023 level3 ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី។​ ការ​ប្រកួត​អន្តរជាតិ​នេះ​ដែរ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២៦​ ដល់​ ២៨​ ខែ​សីហា​ ឆ្នាំ​២០២៣​ ដោយ​មាន​កីឡាករ​ កីឡា​ការិនី​ចូលរួម​សរុប​ ៣៩០​នាក់​មក​ពី​១២​ប្រទេស៕​

រូបភាពផ្តល់ជូន

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់