• 2023-08-14 11:50:09
  • ព័ត៌មាន

ឮថា Neymar នឹង​ទៅ​លេង​នៅអារ៉ាប៊ីសាអ៊ូឌីត​​ជុំ​គ្នា​ជាមួយ​តារា​បាល់ទាត់​ដទៃទៀត

  • 2023-08-14 11:50:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ Neymar នឹង​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត​ Al Hilal ហើយ​។ នេះ​បើ​តាម​ប្រភព​ពី​អ្នកសារព័ត៌មាន​ទីផ្សារ​កីឡាករ Fabrizio Romano និង​ប្រភព​សារព័ត៌មាន​បាល់ទាត់​ដទៃ​ទៀត។

កីឡាករ​រូបនេះនឹង​ហោះ​ទៅ​កាន់​អារ៉ាប៊ីសាអ៊ូឌីត​ក្នុង​សប្ដាហ៍​នេះ ហើយ​រំពឹង​ថា​នឹង​ចុះ​កុងត្រា​ ២ឆ្នាំ​នៅ​អារ៉ាប។ ជាងនេះទៅ​ទៀត ក្នុង​កុងត្រា​នោះ​មាន​សេចក្ដី​ធានា​ថា Neymar នឹង​ពាក់​អាវ​លេខ ១០ទៀត​ផង​។

ជាមួយ​គ្នា​នេះ​ដែរ​ ខាង​អារ៉ាប​នឹង​បង់​លុយ ១០០លាន​អឺរ៉ូ ឬ ប្រហែល​នឹង ១១០លាន​ដុល្លារ​ឱ្យ​ក្លឹប​យក្ស​បារាំង Paris Saint-Germain។

សូម​ជម្រាប​ផង​ដែរ​ថា នៅ​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ពេល​នេះ​កំពុង​ប្រជុំ​ទៅ​ដោយ​តារា​បាល់ទាត់​កំពូលៗ​មួយ​ចំនួន​ដូច​ជា​ ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo ជា​ដើម៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់