• 2023-08-08 11:01:15
  • ព័ត៌មាន

ចចាមអារ៉ាម៖ គ្រូ Chelsea មិន​ចង់​បាន Neymar មក​លេង​នៅ​ក្រុម​របស់​ខ្លួន​ទេ

  • 2023-08-08 11:01:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mauricio Pochettino អ្នកចាត់ការ​ក្លឹប​ Chelsea មិន​ចង់​ទិញ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ Neymar មក​លេង​នៅ​ក្លឹប​របស់​ខ្លួន​នោះ​ទេ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Evening Standards។

ដំណឹង​នេះ​លេចឡើង​មក​ក្រោយ​ពេល​ដែល​ Neymar កំពុង​តែ​ស្វែងរក​ផ្លូវ​ចាកចេញ​ពី​ក្លឹប Paris Saint-Germain។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា Pochettino ហាក់​មិន​ប្រាកដ​ថា កីឡាករ​តារា​បាល់ទាត់​ប្រេស៊ីល​រូប​នេះ​សក្ដិសម​នឹង​ទម្រង់​លេង​របស់​លោក​នៅ​ក្នុង​ក្លឹប​ Chelsea ឬ​យ៉ាងណា​នោះ​ទេ ហេតុដូចនេះ​ហើយ​ ទើប​លោក​ប្រាប់​ខាង​ក្លឹប​កុំ​ឱ្យ​ទិញ​ Neymar ចូល​មក។

Neymar និង Pochettino ធ្លាប់​ធ្វើការ​ជាមួយ​គ្នា​អំឡុង​រដូវ​កាល ២០២១/២២ ដោយ​នៅ​ពេល​នោះ​ Pochettino ធ្វើ​ជា​គ្រូ​នៅ​ក្លឹប​យក្ស​បារាំង​នៅ​ឯ​រដ្ឋធានី​ប៉ារីស៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់