• 2023-08-02 03:33:46
  • កីឡា​ផ្សេង​ៗ

ជោគជ័យ​ធំធេង​ណាស់​ក្រុម​កីឡា​ហែល​ទឹក​ក្រសួង​មហាផ្ទៃ​ឈ្នះ​មេដាយ​មាស ៦​គ្រឿងនៅ​ប្រទេស​កាណាដា​

  • 2023-08-02 03:33:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡា​ហែលទឹក​របស់​ក្រសួង​មហាផ្ទៃ​ដែល​កំពុង​ចូលរួម​ការ​ប្រកួត​ The 20th World Police & Fire Games 2023 គឺ​បាន​បង្ហាញ​ភាគ​ជោគជ័យ​ជា​ខ្លាំង​ដោយ​ដណ្ដើម​បាន​មេដាយ​មាស​ ៦​គ្រឿង ប្រាក់​ ៦​គ្រឿង និង​សំរឹទ្ធ​ ៣​គ្រឿង។​

កីឡា​ការិនី​ សុខ​ វល័ក្ខ

​បើ​តាម​ការ​បង្ហោះ​ផ្សព្វផ្សាយ​លើ​ហ្វេសបុក​របស់​ផេក​ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ​ មុន​នេះ​បាន​បញ្ជាក់​ថា​ ក្រុម​កីឡាករ​ កីឡា​ការិនី​ហែល​ទឹក​របស់​ក្រសួង​មហាផ្ទៃ​គឺ​រួម​មាន​កីឡា​ការិនី​ សុខ​ វល័ក្ខ​ ឈ្នះ​មេដាយ​មាស ៤​គ្រឿង​ ប្រាក់ ១​គ្រឿង។​ កីឡាករ​ ហែម​ ប៉ុច​ ឈ្នះ​មេដាយ​មាស ២​គ្រឿង​ ប្រាក់ ៣​គ្រឿង​ និង​កីឡាករ​ លឹម កែវឧត្តម​ ឈ្នះ​មេដាយ​ប្រាក់ ​២​គ្រឿង​ សំរឹទ្ធ ៣គ្រឿង​ សរុប​មេដាយ​ទាំង​អស់​មាន​ចំនួន​ ១៥​គ្រឿង។​

កីឡា​ការិនី​ សុខ​ វល័ក្ខ

បញ្ជាក់​ដែរ​ថា​ លើ​ប្រភេទ​កីឡា​ហែល​ទឹក​នេះ​គឺ​ក្រសួង​មហាផ្ទៃ​បាន​បញ្ជូន​កីឡាករ​ ២រូប​ កីឡា​ការិនី​ ១រូប​ និង​គ្រូ​បង្វឹក​ ១រូប។​ ព្រឹត្តិការណ៍​ The 20th World Police & Fire Games 2023​ ដែល​កំពុង​ធ្វើ​នៅ​ប្រទេស​កាណាដា​ នេះ​គឺ​ក្រុម​ប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ​ បាន​បញ្ជូន​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ កីឡា​ការិនី​សរុប​ចំនួន​ ៤៨រូប​លើ​ ១៣ប្រភេទ​ កីឡា៕​

រូបភាពផេក ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី