• 2023-07-11 06:14:08
  • កីឡា​ផ្សេង​ៗ

តោះ!​ ចុះ​ឈ្មោះ​ទាំង​អស់​គ្នា​អ្នក​ចង់​ចូលរួម​ «ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​ខ្មែរ​»

  • 2023-07-11 06:14:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រួសរាន់​ឡើង​ «ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​ខ្មែរ​»​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ខេត្ត​សៀមរាប​ ថ្ងៃ​ទី៦​ ខែ​សីហា​ ឆ្នាំ​២០២៣​ នេះ​គឺ​នៅ​បន្ត​ចុះ​ឈ្មោះ​នៅ​ឡើយ​ទេ​ ដូច្នេះ​សម្រាប់​អ្នក​ចង់​ចូលរួម​អាច​ទំនាក់ទំនង​ Cambodia Events Organizer ​ឬ​ NOCC​ បាន។​

សន្និសីទសារព័ត៌មាន​ព្រឹកមិញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ NOCC​ បាន​ឲ្យ​ដឹង​ថា​ «ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​ខ្មែរ​»​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ដើម​ខែ​សីហា​ខាង​មុខ​នេះ​ជា​ឆ្នាំ​ទី៨​ ហើយ។​ ទិវា​រត់​ប្រណាំង​អន្តរជាតិ​នេះ​គឺ​បង្កើត​ឡើង​ក្នុង​គោល​បំណង​លើកស្ទួយ​វិស័យ​កីឡា​ទេសចរណ៍​នៅ​កម្ពុជា​ និង​ប្រមូលថវិកាដែល​បាន​ពី​​ការចុះឈ្មោះ​ដើម្បី​ជួយ​កិច្ចការ​មនុស្សធម៌​ដូច​ជា​មន្ទីរពេទ្យ​ អង្គការ​ផ្សេងៗ។​

សន្និសីទសារព័ត៌មាន​ព្រឹកមិញ

អ្នក​ជំនាញ​ផ្នែក​កីឡា​ខាង​លើ​បន្ថែម​ទៀត​ថា​ អ្នក​ដែល​មាន​បំណង​ចង់​ចូលរួម​ព្រឹត្តិការណ៍​ខាង​លើ​នេះ​សូម​រួសរាន់​ចុះ​ឈ្មោះ​ដើម្បី​ឲ្យ​គណៈកម្មការ​រៀបចំ​ងាយ​ស្រួល​រៀបចំ​ដូច​ជា​ អាវ​ លេខ​ មេដាយ​ និង​សម្ភារ​មួយ​ចំនួន​ទៀត​បាន​ទាន់​ពេល​ផង​ដែរ។​ ព្រោះ​សម្ភារ​មួយ​ចំនួន​ត្រូវ​ធ្វើ​ការ​កុម្ម៉ង់​ជា​មុន។​ ដូច្នេះ​ប្រសិន​បើ​អ្នក​ចង់​ចុះ​ឈ្មោះ​អាច​ទំនាក់ទំនង​ទៅ​កាន់​ផេក​ Cambodia Events Organizer​ ឬ​តាម​រយៈ​ Mob: 015 213 525 / 069 213 525 - Telegram: +85515213525 or https://t.me/CambodiaMaratho - Telegram Channel: https://t.me/CambodiamarathonfromCEO - E-mail: reg@cambodia-events.org | info@cambodia-events.org៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់