- 2023-06-19 06:49:05
- កីឡាផ្សេងៗ
អ្នកគ្រូ ចូវ សុធារ៉ា៖ ការប្រកួតជើងឯកអាស៊ីនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន មានកម្រិតខ្ពស់ និងខុសពីស៊ីហ្គេមឆ្ងាយ
- 2023-06-19 06:49:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគ្រូ ចូវ សុធារ៉ា៖ ការប្រកួតជើងឯកអាស៊ីនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន មានកម្រិតខ្ពស់ និងខុសពីស៊ីហ្គេមឆ្ងាយ
ចន្លោះមិនឃើញ
ប្រតិភូ និងជាគ្រូបង្វឹកកីឡាចាប់ លោកស្រី ចូវ សុធារ៉ា ថាការប្រកួតជើងឯកអាស៊ី U23 នៅប្រទេសកៀហ្ស៊ីស៊ីស្ថាននេះមានកម្រិតខ្ពស់ និងពិបាកយកមេដាយ ហើយបើប្រៀបធៀបជាមួយស៊ីហ្គេមគឺខុសគ្នាឆ្ងាយ។
លោកស្រី ចូវ សុធារ៉ា បានឲ្យដឹងថា សម្រាប់ការប្រកួតជើងឯកអាស៊ី U23 នៅប្រទេសកៀហ្ស៊ីស៊ីស្ថានគឺក្រុមកម្ពុជាទទួលបានតែមេដាយសំរឹទ្ធ ១គ្រឿងប៉ុណ្ណោះ។ ការប្រកួតនេះគឺមានកម្រិតខ្ពស់ជាងស៊ីហ្គេម ខណៈប្រទេសចូលរួមជាង ៤០សុទ្ធតែប្រទេសខ្លាំងៗផ្នែកចំបាប់តែម្ដង។
អ្នកគ្រូជម្រើសជាតិខាងលើបន្ថែមទៀតថា ការប្រកួតលំបាកមែន ប៉ុន្តែវាមានប្រយោជន៍ច្រើនចំពោះកីឡាករ កីឡាការិនីកម្ពុជាដែលចូលរួមក្នុងព្រឹត្តិការណ៍មួយនេះ។ ពួកគេដែលចូលរួមគឺទទួលបានបច្ចេកទេសថ្មីៗថ្នឹកជាមួយការប្រកួត បាត់អារម្មណ៍ភ័យខ្លាចនៅក្នុងកម្មវិធីធំតូច។ មួយវិញទៀតដឹងថាខ្លួននៅខ្វះចន្លោះអ្វី ត្រូវបន្ថែមចំណុចណាខ្លះ។
លោកស្រីបន្តទៀតថា ធម្មតានៅពេលដែលចូលរួមការប្រកួតកម្រិតខ្ពស់បានច្រើនធ្វើឲ្យពួកគេមានការកើនឡើងសមត្ថភាពជាបន្តបន្ទាប់ជាក់សម្ដែងដូចជាព្រឹត្តិការណ៍ជើងឯកអាស៊ី U23នេះតែម្ដង។ ដូច្នេះនៅពេលពួកគេមកប្រកួតកម្រិតធម្មតា ឬត្រឹមអាស៊ានវិញខុសប្លែកពីមុនក៏ដូចជាងាយស្រួលជាងមុខផងដែរ។ លោកស្រីក៏បានថ្លែងអំណរគុណជាខ្លាំងចំពោះលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធដែលតែងតែយកចិត្តទុកដាក់ និងឧបត្ថម្ភគាំទ្រឲ្យបានចេញទៅប្រកួតកម្មវិធីផ្សេងៗនៅក្រៅប្រទេស។
រំលឹកដែរថា សហព័ន្ធកីឡាចំបាប់កម្ពុជាបានបញ្ជូនកីឡាករ កីឡាការិនី ៤រូបចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ី U23 នៅប្រទេសកៀហ្ស៊ីស៊ីស្ថានុ។ ក្នុងនោះកីឡាករ ស៊ូ បាលី បានឈ្នះមេដាយសំរឹទ្ធ ១គ្រឿងផងដែរ៕