• 2023-05-26 15:41:57
  • កីឡា​ផ្សេង​ៗ

មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ៖​ សំណេះសំណាល​ និង​ពិសា​បាយ​សាមគ្គី​ជា​មួយ​គ្រូ​បង្វឹក​ កីឡាករ​ ៣៥២​ ក្រោយ​បញ្ចប់​ភារកិច្ច​ស៊ីហ្គេម​

  • 2023-05-26 15:41:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ល្ងាច​ម្សិលមិញ​នេះ​មជ្ឈមណ្ឌល​កីឡា​កងយោធពលខេមរភូមិន្ទ​ ដឹកនាំ​ដោយ​ឯកឧត្ដម​ ឃឹម ប៊ុនសុង​ បាន​ជួប​សំណេះសំណាល​ជា​មួយ​គ្រូ​បង្វឹក​ កីឡាករ​ កីឡាការិនី ​សរុប​ ៣៥២​នាក់​បន្ទាប់​ពី​បំពេញ​ភារកិច្ច​យ៉ាង​ល្អ​នៅ​ស៊ីហ្គេម​ លើក​ទី៣២​ ដែល​ទើប​បញ្ចប់​ទៅ​នេះ។​

រូបភាពមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ

ឯកឧត្ដម​ តែម​ ម៉ឺន​ នាយ​ក​មជ្ឈមណ្ឌល​កីឡា​កង​យោធពលខេមរភូមិន្ទ​ ក្រសួង​ការពារ​ជាតិ​ បាន​លើក​ឡើង​ថា​ មាន​កិត្តិយស​ដ៏​ឧដុង្គឧត្ដម​បាន​រៀបចំ​ពិធី​សំណេះសំណាល​ និង​ជួបជុំ​ពិសា​អាហារ​សាមគ្គី​ដើម្បី​អបអរសាទរ​ជូន​ ចំពោះ​ថ្នាក់​ដឹកនាំ​មន្ត្រី​បច្ចេកទេស​គ្រូ​បង្វឹក​កីឡាករ​កីឡាករិនី​នៃ​កងយោធពលខេមរភូមិន្ទ​ ដែល​បាន​ចូលរួម​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី៣២​ ឆ្នាំ២០២៣​ ដែល​ទទួល​បាន​ លទ្ធផល​ល្អ​ប្រសើរ​ និង​បញ្ចប់​ទៅ​ដោយ​ជោគជ័យ​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ កន្លង​ទៅ​នេះ។​

រូបភាពមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ

ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ លើក​ ទី៣២​ ឆ្នាំ​២០២៣​ ដែល​បាន​ចាប់​ផ្តើម​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​០៥​ ដល់​ថ្ងៃ​ទី​១៧​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ ក្រសួង​ការពារជាតិ​បាន​ចាត់​បញ្ជូន​ថ្នាក់​ដឹកនាំ​ មន្ត្រី​បច្ចេកទេស​ គ្រូបង្វឹក​ កីឡាករ​ កីឡាការិនី​ ចំនួន​ ៣៥២​រូប​លើ​ ២៣​ ប្រភេទ​កីឡា​មាន​ដូចជា​ប្រដាល់គុន​ខ្មែរ,​ វ៉ូវីណាម,​ សីដក់​, ឃីកបុកស៊ីង,​ ទូកប្រពៃណី,​ ទ្រីយ៉ាត្លុង,​ ជឺជីតស៊ូ,​ ប៊ូល​ និង​ប៉េតង់,​ តេក្វាន់ដូWT, ទោចក្រយាន, ប្រដាល់សកល, គុនដាវ, សូហ្វតិន្នីស, យូដូ, លើកទម្ងន់, កាយសម្ពន្ធ, ម៉ូតូទឹក, ការ៉ាតេ, បាល់ទាត់, វាយកូនបាល់, រាំ, អត្តពលកម្ម និង​វាយកូនគោល។​ ថ្នាក់ដឹកនាំ​មន្ត្រី​បច្ចេកទេស​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​សរុប​ ៣៥២នាក់​ លេង​លើ​ ២៣​ប្រភេទ​កីឡា។​

រូបភាពមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ

បញ្ជាក់​ដែរ​ថា​ ពិធី​សំណេះសំណាល​ និង​ពិសា​បាយសាមគ្គី​នេះ​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ទី២៥​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ នៅ​ភោជនីយដ្ឋាន​ សេវេនប្រាយឃីង​ ក្រោម​អធិបតីភាព​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ឃឹម​ ប៊ុន​ សុង​ រដ្ឋលេខាធិការក្រសួង​ការពារ​ជាតិ​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​កង​យោធពលខេមរភូមិន្៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម