• 2023-05-17 11:32:38
  • កីឡា​ផ្សេង​ៗ

ការ​ប្រកួត​ស៊ីហ្គេម​​បញ្ចប់​រួចរាល់​នៅ​ OCIC​ ខណៈ​មាន​តែ ​៤​ប្រភេទ​កីឡា​នេះ​បញ្ចប់​ក្រោយ​​គេ​កាល​ពី​ម្សិលមិញ​

  • 2023-05-17 11:32:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាល​សម្រាប់​ប្រកួត​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​សាល​ធំៗ​នៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ នោះ​គឺ​ OCIC​ ដែល​មាន​១៤​ ប្រភេទ​កីឡា​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​ហើយ​កាល​ពី​ម្សិលមិញ​នេះ។​ ដោយ​ឡែក​កីឡា​ ៤​ ប្រភេទដែល​លេងចុង​ក្រោយ​គេ​បង្អស់​រួម​មាន​ កីឡា​អាតនីស​ កីឡា​យូដូ​ កីឡា​គុន​ដាវ​ និង​កីឡា​ចំបាប់។​

រូបភាពប្រកួតនៅ OCIC

ការ​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣២​ ដែល​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​គឺ​ឈាន​ដល់​ថ្ងៃ​បិទ​បញ្ចប់​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​ទី១៧​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ នេះ។​ ចំពោះ​ការ​ប្រកួត​តាម​ប្រភេទ​កីឡា​ផ្សេងៗ​គឺ​បញ្ចប់​ជា​បន្តបន្ទាប់​តាម​ការ​កំណត់​​មិន​ថា​នៅ​រាជធានី​ភ្នំពេញ​ សៀមរាប​ ព្រះសីហនុ​ កំពត​ កែប​ នោះ​ទេ​ពោល​គិត​ត្រឹម​ពេល​នេះ​បញ្ចប់​រួច​អស់​ហើយ។​

រូបភាពប្រកួតនៅ OCIC

សម្រាប់​សាល​ OCIC ​ដែល​ជា​កន្លែង​ប្រកួត​ដ៏​ធំ​ក្នុង​ព្រឹត្តិការណ៍​នេះ​រួម​មាន​កីឡា​ដូច​ជា​ BOXING​ FENCING​ HOCKEY (INDOOR)​ JUDO​ KARATE​ ARNIS​ JIUJITSU​ KUN-BOKATOR​ VOVINAM​ OBSTACLE RACE​ PENCAK​ SILAT​ TAEKWONDO​ WRESTLING​ WUSHU។​

រូបភាពប្រកួតនៅ OCIC

បញ្ចប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ​២០២៣​ នេះ​ម្ចាស់​ផ្ទះ​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​ ៤ ​ក្នុង​ចំណោម​ ១១​ ប្រទេស​ក្នុង​អាស៊ីអាគ្នេយ៍ដែលបានចូលរួម។​ កម្ពុជា​ឈ្នះ​មេដាយ​សរុប​ ២៨២​ គ្រឿង​ មាស៨១​ ប្រាក់៧៤​ សំរឹទ្ធ​១២៧​ ខណៈ​ប្រទេស​ជាប់​លេខ១​ បាន​លើ​ វៀតណាម​ ឈ្នះ​មេដាយ​ ៣៥៥​គ្រឿង​ មាស១៣៦​ ប្រាក់១០៥​ សំរឹទ្ធ​១១៤។​ ព្រឹត្តិការណ៍​ស៊ីហ្គេម​ នេះ​គឺ​ចាប់​ផ្ដើម​ជា​ផ្លូវ​ការ​តាំង​ពី​ថ្ងៃ​ទី៥ ដល់​ ១៧​ ខែ​ឧសភា​ ឆ្នាំ​២០២៣៕​

តារាងចំណាត់ថ្នាក់របស់ CAMSOC

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី