• 2023-05-08 08:00:51
  • កីឡា​ផ្សេង​ៗ

កាយសម្ព័ន្ធ៖​ បើក​ការ​ប្រកួត​ស៊ីហ្គេម​ព្រឹកមិញ​នេះ​ហើយ ​ខណៈ​បណ្ដា​ប្រទេស​សរសើរ​ថា​ទទួល​ភ្ញៀវ​បាន​ល្អ​

  • 2023-05-08 08:00:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រភេទ​កីឡា​កាយសម្ព័ន្ធ​ ​បាន​ធ្វើ​ពិធី​បើក​ការ​ប្រកួត​ស៊ីហ្គេម​ ហើយ​នា​ព្រឹកមិញ​នេះ​ ស្រប​ពេល​ដែល​បណ្ដា​ប្រទេស​មក​ចូលរួម​សប្បាយ​ចិត្ត​ និង​សរសើរ​ថា​កម្ពុជា​រៀបចំ​បាន​ល្អ​ពិសេស​ការ​ទទួល​ភ្ញៀវ។​

ឯកឧត្ដម​ ណយ​ ផាន់ណា

ឯកឧត្ដម​ ណយ​ ផាន់ណា​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ហ្វឹកហាត់​កម្ដៅ​សាច់ដុំ​គឺ​កីឡាករ​ កីឡា​ការិនី​បណ្ដា​ប្រទេស​ផ្សេងៗ​គឺ​បាន​ហាត់​តាំង​ពី​ថ្ងៃ​ទី៦​ ឧសភា​ មក​ម្ល៉េះ។​ ដោយ​ឡែក​ការ​ប្រកួត​គឺ​ចាប់​ផ្ដើម​ពី​ព្រឹកមិញ​នេះ​ទៅ​ហើយ​រហូត​ដល់​ថ្ងៃ​ទី៩​ ទើប​បញ្ចប់​ និង​រៀបចំ​យក​ឧបករណ៍​ចេញ​ដើម្បី​ធ្វើ​ការ​ប្រកួត​ផ្នែក​ Aerobic ​បន្ត​ទៀត។​

ឯកឧត្ដម​ ណយ​ ផាន់ណា

អគ្គលេខាធិការ​ខាង​លើ​បន្ថែម​ទៀត​ថា​ បណ្ដា​ប្រទេស​ដែល​មក​ចូលរួម​គឺ​មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ ថា​កម្ពុជា​រៀបចំ​បាន​ល្អ​ ទទួល​ភ្ញៀវ​បាន​ល្អ​ ការ​ដឹកជញ្ជូន​ ការ​ហូបចុក​ ស្នាក់នៅ​ធ្វើ​បាន​ល្អ​តែ​ម្ដង។​ ចំពោះ​ពិធី​បើក​ស៊ីហ្គេម​ គឺ​រៀបចំ​អស្ចារ្យ​ស្ទើរ​តែ​គ្មាន​អ្នក​ធ្វើ​ដូច។​

ទិដ្ឋភាព និងឧបរកណ៍ប្រកួត

បញ្ជាក់​ដែរ​ថា​ ប្រភេទ​កីឡា​កាយសម្ព័ន្ធ​គឺ​កំពុង​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ ការ​ប្រកួត​ដំបូង​នេះ​លើ​ផ្នែក​ Gymnastic។​ សម្រាប់​អ្នក​ចង់​ទស្សនា​ការ​ប្រកួត​គឺ​អញ្ជើញ​ចូលរួម​បាន​ដោយ​សេរី​នៅ​ទីលាន​ប្រកួត​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ នៅ​ជាប់​វិមាន៕​

ទិដ្ឋភាព និងឧបរកណ៍ប្រកួត

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់