- 2023-05-04 07:21:41
- កីឡាផ្សេងៗ
សហព័ន្ធទោចក្រយាន៖ ប្រារព្ធកម្មវិធី Cycling For All ជាថ្មីអបអរការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣
- 2023-05-04 07:21:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធទោចក្រយាន៖ ប្រារព្ធកម្មវិធី Cycling For All ជាថ្មីអបអរការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣
ចន្លោះមិនឃើញ
អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន ជាការអបអរព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងការដង្ហែព្រះអគ្គិជ័យកីឡាផងនោះ ក្រុមកីឡាករ កីឡាការិនីទោចក្រយានបានប្រារព្ធកម្មវិធី Cycling For All ជាថ្មីដែលជាការជិះកង់អមដំណើរជុំវិញបឹងទន្លេសាបរហូតឆ្ពោះទៅដល់ភ្នំពេញ។
លោក នូ ចំរើន បានឲ្យដឹងថា កម្មវិធី Cycling For All នេះគឺបានធ្វើចំនួន២ដងរួចមកហើយកាលពីឆ្នាំ ២០២១ និង ២០២២ កន្លងទៅនៅខេត្តកំពត និងខេត្តកែប។ ដោយឡែកសម្រាប់ឆ្នាំ២០២៣ នេះគឺធ្វើឡើងជុំវិញបឹងទន្លេសាបតែម្ដង។
ចំពោះថ្ងៃទី៣-៤ ខែឧសភា ២០២៣ នេះគឺកីឡាករ កីឡាការិនីទោចក្រយានក៏បានចូលរួមជិះអបអរជាមួយការដង្ហែព្រះអគ្គិកីឡាផងដែរដោយចេញពីសៀមរាប ចូលកំពង់ធំ កំពង់ចាម រួចបន្តទៅរាជធានីភ្នំពេញ។
Cycling For All នេះផងដែរក៏ជាផ្សព្វផ្សាយអំពីកីឡាទោចក្រយានក៏ដូចជាការបណ្ដុះទឹកចិត្តអ្នកស្រឡាញ់ការជិះកង់ឲ្យកាន់តែច្រើន និងបានចូលរួមព្រឹត្តិការណ៍របស់សង្គមនានាបានកម្សាន្តសប្បាយ៕