- 2023-04-11 10:14:03
- កីឡាផ្សេងៗ
កម្មវិធី SROUNG PHEAVY'S BILLIARD 2023 ផ្ដោតលើគោលដៅធំៗចំនួន ២
- 2023-04-11 10:14:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធី SROUNG PHEAVY'S BILLIARD 2023 ផ្ដោតលើគោលដៅធំៗចំនួន ២
ចន្លោះមិនឃើញ
ការប្រកួតប៊ីយ៉ាកម្មវិធី ស្រួង ភារី ប៊ីយ៉ាការ៉ុម ឆ្នាំ២០២៣ (SROUNG PHEAVY'S BILLIARD COMPETITION 2023) នៅថ្ងៃទី២០ ខែមេសា គឺផ្ដោតលើគោលដៅធំៗចំនួន២ ទី១ ចង់លើកស្ទួយវិស័យកីឡាប៊ីយ៉ានៅកម្ពុជា និងទី២ ចង់រកកីឡាករដែលមានសមត្ថភាពដើម្បីប្រកួតនៅ SEA Games លើកទី៣២។
ម្ចាស់ក្លឹបប៊ីយ៉ា Lux98 កញ្ញា ហេង ចាង បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះក្លឹបនឹងរៀបចំការប្រកួតកម្មវិធី SROUNG PHEAVY'S BILLIARD COMPETITION ដោយមានការគាំទ្រពីសហព័ន្ធប៊ីយ៉ា និងស្នូកឃ័រកម្ពុជា។ ចំពោះសមាសភាពចូលរួមគឺមកពី ៨ប្រទេសផ្សេងៗគ្នាក្នុងនោះក៏មានកីឡាករ កីឡាការិនីខ្លាំងៗពីប្រទេសកូរ៉េ និងវៀតណាមផងដែរ។
កញ្ញា ហេង ចាង លើកឡើងទៀតថា កម្មវិធី SROUNG PHEAVY'S BILLIARD COMPETITION នេះគឺផ្ដោតលើគោលដៅធំៗចំនួន២ គឺទី១ ចង់លើកស្ទួយវិស័យកីឡាប៊ីយ៉ានៅកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។ ទី២ គឺចង់រកកីឡាករដែលមានសមត្ថភាពខ្លាំងពូកែដើម្បីប្រកួតនៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នាពេលខាងមុខនេះ។
ជាមួយគ្នានេះដែរកម្មវិធីប្រកួតនៅពេលនោះក៏មានការចូលរួមចែករំលែកបទពិសោធ និងភាពជោគជ័យរបស់កីឡាការិនីឆ្នើម ស្រួង ភាវី ផងដែរដល់អ្នកគាំទ្រ ដល់កីឡាករ កីឡាការិនីដែលមានវត្តមានពេលនោះ។
បញ្ជាក់ដែរថា ការប្រកួតកម្មវិធី ស្រួង ភារី ប៊ីយ៉ាការ៉ុម ឆ្នាំ២០២៣ (SROUNG PHEAVY'S BILLIARD COMPETITION 2023) ថ្ងៃទី២០ ខែមេសា នេះនឹងធ្វើឡើងនៅទីតាំងក្លឹប Lux98 ផ្ទាល់តែម្ដង ក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕