- 2023-04-08 08:45:13
- កីឡាផ្សេងៗ
គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៤
- 2023-04-08 08:45:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ធ្វើមហាសន្និបាតបញ្ចប់អាណត្តិទី៤
ចន្លោះមិនឃើញ
គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នេះបានធ្វើមហាសន្និបាតបូកសរុបការងារ និងបញ្ចប់អាណត្តិទី៤ នៅ NOCC។
ឯកឧត្ដម សែម សុខា អនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានលើកឡើងថាពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានចូលរួមក្នុងពិធីអង្គមហាសន្និបាតនាពេលនេះ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្ដមសូមស្វាគមន៍យ៉ាងកក់ក្ដៅ និងកោតសរសើរដោយស្មោះចំពោះវត្តមានរបស់ ឯកឧត្ដម លោក លោកស្រី តាមក្រសួងស្ថាប័ន អង្គការដៃគូពាក់ព័ន្ធជាតិ អន្តរជាតិទាំងអស់ ដែលបានលះបង់ពេលវេលាដ៏មានតម្លៃមកចូលរួម និងជាពិសេស គឺបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនសម្រាប់វិស័យពិការភាពនាពេលកន្លងមក។
ការចូលរួមចំណែកយ៉ាងសកម្មរបស់ លោក លោកស្រីទាំងអស់គ្នា គឺជាសក្ខីភាពបញ្ជាក់អំពីការទទួលខុសត្រូវ និងយកចិត្តទុកដាក់ក្នុងការបម្រើឱ្យបុព្វហេតុជនមានពិការភាពនៅកម្ពុជា។
បញ្ជាក់ដែរថា មហាសន្និបាតរបស់គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ធ្វើឡើងកាលពីម្សិលមិញនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ សម្រាប់សមាសភាពគណៈកម្មាធិការប្រតិបត្តិរួមមាន៖ ឯកឧត្ដម វង សូត ប្រធាន ឯកឧត្ដម សែម សុខា អនុប្រធាន ឯកឧត្ដម មាស សារិន អនុប្រធានអចិន្ត្រៃយ៍ លោក ឃ្លាំង ចន្ទូ អគ្គលេខាធិការ និងលោក ចាប រតនា អគ្គហេរញ្ញិក៕