• 2023-04-01 05:53:59
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ E-Sports​ បង្ហាញ​មុខ​ក្រុម​ជម្រើស​ជាតិ​វិញ្ញាសា​ Mobile Legend តៀម​ប្រកួត​ស៊ីហ្គេម​ 2023​

  • 2023-04-01 05:53:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​អេឡិចត្រូនិកកម្ពុជា​ (E Sport)​ ម្សិលមិញ​នេះ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​ វិញ្ញាសា​ Mobile Legend Bang Bang​ ដើម្បី​ត្រៀម​ប្រជែង​មេដាយ​នៅ​ស៊ីហ្គេម​ លើក​ទី៣២​ ខែ​ឧសភា​ ២០២៣។​

ឯកឧត្ដម​ លន់​ សាមឌី

ឯកឧត្ដម​ លន់​ សាមឌី​ អគ្គលេខាធិការ​សហព័ន្ធ ​E-Sports​ បាន​ឲ្យ​ដឹង​ថា​ តាម​បទ​ពិសោធ​ប្រកួត​ស៊ីហ្គេម​កន្លង​ទៅ​គឺ​ពិសេស​វិញ្ញាសា​ Mobile Legend Bang Bang​ ធ្វើ​មិន​បាន​ល្អ​នោះ​ទេ​ ព្រោះ​តែ​កីឡាករ​ កីឡា​ការិនី ​ដែល​ចេញ​ទៅនោះគឺ​បាន​មក​ពី​ក្រុម​ឈ្នះ​ជើងឯក​ដែលបង្កើតដោយ​ខ្លនឯង។​ កីឡាករ​ កីឡា​ការិនី ​ដែល​ចេញ​ទៅ​កាលនោះ​ជា​ក្រុម​ដែល​ពួកគេ​បាន​បង្កើត។​

លោក​ ធី វាយ​

ជា​ទស្សនៈ​វិស័យ​របស់​ឯកឧត្ដម​ ជា​ ចាន់បរិបូរណ៍​ គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ចម្រាញ​ស្វែង​រក​ជើងខ្លាំង​និមួយៗ​ដើម្បី​ប្រមូល​ផ្ដុំ​គ្នា​បង្កើត​បាន​ជា​ក្រុម​មួយ​ដែល​ខ្លាំង​ និង​ពោរពេញ​ដោយ​សមត្ថភាព។​ នៅ​ពេល​នេះសហព័ន្ធ​បាន​ជម្រើស​រើស​បាន​ហើយ។​ ជំហាន​បន្ទាប់​ទៅ​នេះ​គឺ​ក្រុម​ជម្រើស​រើស​ជាតិ​ទាំង​ផ្នែក​បុរស​ និង​នារី​ ត្រូវ​ប្រមូល​ផ្ដុំ​ស្នាក់​នៅ​ហ្វឹកហាត់​ជា​មួយ​គ្រូ​ជំនាញ​ដើម្បី​ត្រៀម​ស៊ីហ្គេម​ ខែ​ឧសភា​នេះ។​

ទិដ្ឋភាពម្សិលមិញ

លោក​ ធី វាយ​ អគ្គនាយក​ក្រុមហ៊ុន​ T.Y Media​ បាន​ឲ្យ​ដឹង​ដែរ​ថា​ លោក​គឺ​នៅតែ​បន្ត​ជួយ​ដល់​សហព័ន្ធ​កីឡាករ​ កីឡា​ការិនី​ជម្រើស​ជាតិ​ជា​និច្ច​ដើម្បី​សម្រេច​ជ័យជម្នះ​នៅ​ស៊ីហ្គេម​ប្រវត្តិ​សាស្ត្រ​របស់​កម្ពុជា។​ លោក​បន្ថែម​ទៀត​ថា​គឺ​ពិត​ជា​ចង់​ឃើញ​កីឡាករ​ កីឡា​ការិនី​ផ្នែក​ E-Sports​ ឈ្នះ​មេដាយ​ណា​មួយ​ខ្លាំង​ណាស់​នៅ​ស៊ីហ្គេម​នេះ​ ដូច្នេះ​សូម​ប្រឹងប្រែង​ក្នុង​ការ​ហ្វឹកហាត់​ឲ្យ​បាន​ល្អ​ជា​ការ​ត្រៀម​នៅ​ខែ​ឧសភា​នេះ។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ សន្និសីទសារព័ត៌មាន​ប្រកាស​ក្រុម​ជម្រើស​ជាតិ​វិញ្ញាសា​ Mobile Legend Bang Bang​ នេះ​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នៅ​ក្រសួង​ព័ត៌មាន។​ ក្នុង​នោះ​ដែរ​ក៏​មាន​ការ​ចូលរួម​ជា​អធិបតីភាព​ពី​ក្រុមហ៊ុន​ឧបត្ថម្ភ​ដូច​ជា​ T.Y Media​ HONDA WOWNOW និង​ក្រុមហ៊ុន​ផ្សេង​ទៀត​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់