
- 2023-03-27 08:23:52
- កីឡាផ្សេងៗ
តោះ! ចុះឈ្មោះចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងតាមឆ្នេរនៅខេត្តព្រះសីហនុ
- 2023-03-27 08:23:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ចុះឈ្មោះចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងតាមឆ្នេរនៅខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
អ្នកដែលចូលចិត្តទេសភាពស្រស់ស្អាតតាមឆ្នេរសមុទ្រខេត្តព្រះសីហនុ និងចូលចិត្តកីឡារត់ប្រណាំងអាចចុះឈ្មោះចូលរួមព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៨ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្តព្រះសីហនុគឺចាប់ផ្ដើមរៀបចំឡើងវិញហើយបន្ទាប់ពីអាក់ខានរយៈ២-៣ឆ្នាំដោយសារកូវីដកន្លងទៅនេះ។
ព្រឹត្តិការណ៍នេះដែរគឺគោលបំណងជាការអបអរការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ និងជាការលើកតំកើនភាពស្រស់ស្អាតពិសេសតំបន់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ។ មួយវិញទៀតក៏ជាការស្វែងថវិកាជួយសប្បុរសធម៌ផងដែរ។
ចំណែកលោក សែម ផល្លា អ្នករៀបចំព្រឹត្តិការណ៍នេះក៏បានឲ្យដឹងដែរថា នៅពេលនេះមានអ្នកចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះប្រហែល ១ ០០០នាក់ហើយដែលមកពី២៤ប្រទេស។ យ៉ាងណាការចុះឈ្មោះគឺនៅតែបន្តសម្រាប់អ្នកចង់ចូលរួម។ លើកនេះគឺពិសេសខ្លាំងនោះកីឡាករ កីឡាការិនីរត់តាមផ្លូវអបឆ្នេររហូតដល់ទៅ ៨គីឡូម៉ែត្រ ខណៈពីមុនរត់បានយ៉ាងច្រើន ១គីឡូម៉ែត្រប៉ុណ្ណោះ។
ដូច្នេះប្រសិនបើប្រជាពលរដ្ឋចង់ចុះឈ្មោះរត់ប្រណាំងនេះអាចទំនាក់ទំនងមកកាន់ NOCC ឬ Cambodia Events Organizer។ នេះជាគេហទំព័រ https://www.cambodia-events.org/ (087665569/015213525)។ ចំពោះវិញ្ញាសាគឺមាន៤ ទី១ ចម្ងាយ ២១គីឡូម៉ែត្រ ទី២ ចម្ងាយ ១០គីឡូម៉ែត្រ ទី៣ ចម្ងាយ ៥គីឡូម៉ែត្រ និងទី៤ ចម្ងាយ ៣គីឡូម៉ែត្រ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ៕