• 2023-03-14 06:10:58
  • កីឡា​ផ្សេង​ៗ

​សម្រុក​ហ្វឹកហាត់​ខ្លាំង​ធ្វើ​ឲ្យ​ គង់​ ម៉ូណាមិថុរ៉ា ​រឹតតែ​មាន​ទំនុក​ចិត្ត​ឈ្នះមេដាយ​ស៊ីហ្គេម​ ២០២៣​

  • 2023-03-14 06:10:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ គង់​ ម៉ូណាមិថុរ៉ា​ សម្រុក​ហ្វឹកហាត់​ខ្លាំង​មួយ​ថ្ងៃ​រហូត​ ២ពេល​ ខណៈ​ទំនុក​ចិត្ត​មាន​កាន់​តែ​ខ្ពស់​ថា​នឹង​ឈ្នះ​មេដាយ​ជូន​កម្ពុជា​នៅ​ព្រឹត្តិការណ៍ ​ស៊ីហ្គេម​ លើក​ទី៣២​ ឆ្នាំ​២០២៣​ នេះ។​

កីឡាករ​ គង់​ ម៉ូណាមិថុរ៉ា

កីឡាករ​ គង់​ ម៉ូណាមិថុរ៉ា​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​គឺ​បុក​ហ្វឹកហាត់​ខ្លាំង​ជា​មួយ​គ្រូ​ជនជាតិ​ថៃ។​ ក្នុង​មួយ​ថ្ងៃ​គឺ​ហ្វឹកហាត់​២ពេល​ពោល​ពេល​ព្រឹក​ចាប់​ពី​ម៉ោង ៦ ដល់​ ៧.៣០​នាទី​ចំណែក​ពេល​ល្ងាច​ចាប់​ពី​ម៉ោង​ ៥​ ដល់​ ៨.៣០​នាទី​យប់​ទើប​បញ្ចប់។​

ទិដ្ឋភាពប្រកួត

តាម​រយៈ​បទ​ពិសោធ​ប្រកួត​កន្លង​ទៅ​ពិសេស​នៅ​ព្រឹត្តិការណ៍​ជឺជីតស៊ូ​ជ្រើសរើស​ជើងឯក អាស៊ី​លើក​ទី៧​ ឆ្នាំ​២០២៣​ នៅ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​ថ្មីៗ​នេះ​គឺ​ធ្វើ​ឲ្យ​កីឡាករ​រូប​នេះ​ទទួល​បាន​បទ​ពិសោធ​ច្រើន​ និង​អាច​វាស់​ស្ទង់​សមត្ថភាព​បណ្ដា​ប្រទេស​ចូលរួម​ផង​ដែរ។​ ចំណុច​ទាំង​នេះ​ រួម​និង​ការ​សម្រុក​ហ្វឹកហាត់​នេះ​ធ្វើ​ឲ្យ​រូប​គេ​រឹតតែ​មាន​ជំនឿន​ចិត្ត​កាន់​តែ​ខ្ពស់​ក្នុង​ការ​ដណ្ដើម​មេដាយ​បាន​ជូន​កម្ពុជា​នៅ​ស៊ីហ្គេម​ ខែ​ឧសភា​ ឆ្នាំ​២០២៣​ ខាង​មុខ​នេះ។​

កីឡាករ​ គង់​ ម៉ូណាមិថុរ៉ា​ (កាន់ទូរសព្ទមុខគេ)

បញ្ជាក់​ដែរ​ថា​ គង់​ ម៉ូណាមិថុរ៉ា​ ជា​កីឡាករ​ជម្រើស​ជាតិ​ជឺជីតស៊ូ​កម្ពុជា។​ រូប​គេ​ក៏​ជា​គ្រូ​ជំនួយ​កីឡា​ហាប់គីដូ​ផង​ដែរ។​ កាល​ពី​អំឡុង​ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ កន្លង​ទៅ​ថ្មី​ៗ​នេះ​រូប​គេ​ឈ្នះ​មេដាយ​ប្រាក់២ សំរឹទ្ធ​១​ ក្នុង​ព្រឹត្តិការណ៍​ ជឺជីតស៊ូ​ជ្រើសរើស​ជើងឯក អាស៊ី​លើក​ទី៧​ នៅ ប្រទេស​ថៃ។​ កម្ពុជា​នឹង​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ទី១​ នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ និង​អាស៊ាន​ប៉ារ៉ាហ្គេម​ លើក​ទី១២​ នា​ខែ​ឧសភា​ ២០២៣​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី