• 2023-03-13 06:49:37
  • កីឡា​ផ្សេង​ៗ

ក្រុម​ហ៊ុន​ Tik Tok ​នឹង​ចូលរួម​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះ​ទៅ​ការ​ប្រកួត​ស៊ីហ្គេម​-​ប៉ារ៉ាហ្គេម​ ២០២៣​

  • 2023-03-13 06:49:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹកមិញ​នេះ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ក្រុមហ៊ុន​ Tik Tok​ បាន​ចុះ​ MOU ​លើក​ការ​ជួយ​ផ្សព្វផ្សាយ​អំពី​ដំណើរ​ឆ្ពោះ​ទៅ​ការ​ប្រកួត​ស៊ីហ្គេម​ លើក​ទី៣២​ និង​អាស៊ាន​ប៉ារ៉ាហ្គេម​ លើក​ទី១២​ ចាប់​ពី​ពេល​នេះ​តទៅ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ CAMSOC​ បាន​ឲ្យ​ដឹង​ថា​ ក្រៅ​តែ​ពី​ការ​ផ្សព្វផ្សាយ​តាម​បណ្ដា​សារព័ត៌មាន​ និង​ទូរទស្សន៍​ផ្សេងៗ​ហើយ​នោះ​ ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ក៏​ជា​ការ​ចាំបាច់​ និង​ទូលំទូលាយ​មួយ​ទៀត​ផង​ដែរ។​ ដូច្នេះ​ហើយ​ទើប​ CAMSOC​ ស្វែង​រក​ និង​ឈាន​ដល់​កិច្ចសហការ​មួយ​នេះ​ឡើង។​

ឯកឧត្ដម​លើក​ឡើង​ទៀត​ថា​ Tik Tok​ ជា​បណ្ដាញ​សង្គម​មួយ​ដែល​មាន​ឥទ្ធិពល​ មាន​មនុស្ស​គ្រប់​ស្រទាប់​ប្រើប្រាស់​ច្រើន​នា​ពេល​បច្ចុប្បន្ន។​ ក្នុង​កិច្ច​សហការ​នេះ​ក្រុមហ៊ុន​នឹង​ជួយ​ផ្សព្វផ្សាយ​ដូច​ជា​លើក​តម្លៃ​ពី​ព្រឹត្តិការណ៍​ ផ្សព្វផ្សាយ​ពី​អត្តពលិក​ កន្លែង​ប្រកួត​ដែល​មាន​សក្ដានុពល​ និង​តំបន់​ទេសចរណ៍​ពិសេសៗ​របស់​កម្ពុជា​ថែម​ទៀត​ដល់​ពិភពលោក​ដែល​មាន​អ្នក​ប្រើប្រាស់​ខ្ទង់​ ១០០​លាន​នាក់។​

ទិដ្ឋភាពចុះ MOU

អំឡុង​ស៊ីហ្គេម​ នៅ​ប្រទេស​វៀតណាម​កន្លង​ទៅ​គឺ​ក្រុមហ៊ុន​ Tik Tok ​នេះ​បាន​ជួយ​ផ្សព្វផ្សាយ​យ៉ាង​ជោគជ័យ​ទទួល​បាន​អ្នក​ផល​ខ្លាំង។​ ឯកឧត្ដម​សង្ឃឹម​ថា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​របស់​កម្ពុជា​មួយ​នេះ​នឹង​ដឹង​ជ្រួតជ្រាប​ដល់​គ្រប់ទិសទី​ពិសេស​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ជា​ដើម៕​

ទិដ្ឋភាពចុះ MOU

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី