• 2023-02-22 12:33:45
  • ព័ត៌មាន

ត្រៀម​ទាត់​ប៉ះ Barca គ្រូ Man Utd ឆ្លៀត​ស្កាត់​ជួប​គ្រូ​តា Sir Alex

  • 2023-02-22 12:33:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​ក្លឹប Manchester United ត្រៀម​បើក​ទ្វា​កីឡដ្ឋាន​ Old Trafford ស្វាគមន៍​ក្លឹប Barcelona សម្រាប់​ព្រឹត្តិការណ៍ UEFA Europa League គេ​សង្កេត​ឃើញ​ថា អ្នក​ចាត់ការ​ក្លឹប Manchester United លោក Erik Ten Hag ជួប​បាយ​ល្ងាច​ជាមួយ​អតីត​គ្រូ​បិសាច​ក្រហម Sir Alex Ferguson។

នៅ​ក្នុង​សប្ដាហ៍​នេះ​ដែរ Manchester United ក៏​មាន​ប្រកួត​សំខាន់​មួយ​ទៀត​ដែរ​គឺ ត្រូវ​ប៉ះ​ក្លឹប​ Newcastle United សម្រាប់​ពាន​ខារ៉ាបាវ។

ស្រប​ពេល​ដែល​មាន​ប្រកួត​សំខាន់​ផ្ទួនៗ​ដូច្នេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​រូប​បាន​បង្ហោះ​រូប លោក Ten Hag ជួប​ជាមួយ​លោក Ferguson។ ជំនួប​នេះ​ទំនង​ជា​ជំនួប​ឯកជន ដោយ​លោក Ten Hag អាច​ជា​យក​ឱកាស​នេះ​មក​សាកសួរ​យោបល់​មួយ​ចំនួន​ពី​ Sir Alex។

សូម​ជម្រាប​ផង​ដែរ​ថា Manchester United ត្រូវ​ការ​ឈ្នះ​ Barcelona ដាច់​ខាត​ដើម្បី​ឡើង​ទៅ​វគ្គ ១៦ក្រុម​នៃ Europa League ហើយ​ក៏​ត្រូវ​ការ​ឈ្នះ Newcastle United ដើម្បី​លើក​ពាន​ខារ៉ាបាវ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់