• 2023-02-02 11:21:18
  • ព័ត៌មាន

Man Utd នឹង​ជួប Newcastle នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ខារ៉ាបាវ

  • 2023-02-02 11:21:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester United នឹង​ជួប​ក្លឹប Newcastle United នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៃ​ពាន​ខារ៉ាបាវ ឬ ពាន League Cup អង់គ្លេស​នៅ​ថ្ងៃ​ទី២៦ ខែ​កុម្ភៈ​ខាង​មុខ​នេះ។

ក្លឹប​ទាំង​ពីរ​នេះ​បាន​បង្ហាញ​ទម្រង់​យ៉ាង​ល្អ​ ដោយ​ផ្ដួល​គូរ​ប្រកួត​របស់​ខ្លួន​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​បាន​ទាំង​ ២ជើង។

ខាង​បិសាច​ក្រហម​បាន​យក​ឈ្នះ​ក្លឹប​ Nottingham Forest ទាំង​ ២ជើង​ជាមួយ​នឹង​គ្រាប់​បាល់​សរុប ៥-០ ចំណែក​ឯ​ក្លឹប​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​វិញ​បាន​យក​ឈ្នះ Southampton ទាំង​២ជើង​ដូច​គ្នា​ជាមួយ​នឹងគ្រាប់​បាល់​សរុប ៣-១។

Man Utd នៅ​ពេល​នេះ​ដែរ​កំពុង​តែ​ជាប់​លេខ ៤នៅ​តារាង Premier League ចំណែក​ឯ Newcastle វិញ​ជាប់​លេខ ៣។ ក្លឹប​ទាំង​ពីរ​មាន ៣៩ពិន្ទុ​នៅ​លីគ​ដូច​គ្នា៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់