• 2023-02-02 05:28:46
  • កីឡា​ផ្សេង​ៗ

តោះ!​ មក​ដឹង​របៀប​ងាយ​ៗ​ចុះ​ឈ្មោះ​ធ្វើ​ជា​អ្នក​ស្ម័គ្រចិត្ត​នៅ​ស៊ីហ្គេម​ និង​អាស៊ាន​ប៉ារ៉ាហ្គេម​ 2023

  • 2023-02-02 05:28:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ និង​អាស៊ាន​ប៉ារ៉ាហ្គេម​ លើក​ទី១២​ (CAMSOC) ​រួម​ជា​មួយ​ ស.ស.យ.ក​ ម្សិលមិញ​នេះ​បាន​ប្រកាស​ជ្រើសរើស​អ្នក​ស្ម័គ្រចិត្ត​ចំនួន​ ៧០០០នាក់​ជា​ផ្លូវ​ការ​ហើយ។​

ខាង​ក្រោម​នេះ​ជា​វិធី​ងាយៗ​សម្រាប់​អ្នក​ដែល​ចង់​ចុះឈ្មោះ៖​

ទី១​ ចូល​ទៅ​កាន់​គេហទំព័រ​ cambodia2023.com ឬ​ចុច​លីង​នេះ​ cambodia2023

ទី២​ ចុច​​ផ្នែក​ស្ដាំ​នៅខាង​លើ​ដែល​មាន​អក្សរ​ VOLUNTEER

ទី៣​ បំពេញ​រាល់​ព័ត៌មាន​ដែល​សួរ​

ទី៤​ ចុច​ថីចលើ​សញ្ញា​រង្វង់​មូល​ត្រង់​ «ខ្ញុំ​បាន​អាន​ និង​យល់​ច្បាស់»​ បន្ទាប់​មក​ទៀត​ចុច​ «ចុះឈ្មោះ​ /SUBMIT»​ រួចរាល់​សម្រាប់​អ្នក​ចុះ​ឈ្មោះ​ស្នើសុំ​ធ្វើ​ជា​អ្នក​ស្ម័គ្រចិត្ត​នៅ​ស៊ីហ្គេម​ និង​អាស៊ាន​ប៉ារ៉ាហ្គេម៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់