• 2023-01-30 03:42:30
  • កីឡា​ផ្សេង​ៗ

ប្រធាន​សហព័ន្ធ​កីឡា​ជឺជីតស៊ូ៖​ សកម្មភាព​នានា​ជា​ចលនា​ជំរុញ​កីឡា​មួយ​នេះ​ឲ្យ​រីកចម្រើន​

  • 2023-01-30 03:42:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​ ថា​សកម្មភាព​តិច​ ឬ​ច្រើន​ និង​ការ​ប្រកួត​នានា​គឺ​ជា​ចលនា​ជំរុញ​ប្រភេទ​កីឡាមួយ​នេះ​ឲ្យ​មាន​ភាព​រីកចម្រើន​ និង​បណ្ដុះ​ទឹកចិត្ត​យុវជន​ឲ្យ​ស្រឡាញ់​ចូលចិត្ត។​

បណ្ឌិត​ សេង ប៊ុនសុង​ (រូបភាពផ្ដល់ជូន)

លោក​បណ្ឌិត​ សេង ប៊ុនសុង​ ប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ លោក​ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ​ជា​ខ្លាំង​ចំពោះ​ភាព​រីកចម្រើន​ និង​ការ​សហការ​គ្នា​រៀបចំ​ការ​ប្រកួត​ក៏​ដូច​ជា​ព្រឹត្តិការណ៍​ផ្សេងៗ​កន្លង​មក​​នេះ។​ ពិសេស​ភាព​ជោគជ័យ​នៃ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​លើក​ទី១​ ឆ្នាំ​២០២៣ ​នេះតែ​ម្ដង។​

(រូបភាពផ្ដល់ជូន)

ព្រឹទ្ធាចារ្យ​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ អ្វី​ដែល​លោក​មើល​ឃើញ​គឺ​ការ​ខំប្រឹង​ប្រែង​ទាំង​អស់​របស់​មន្ត្រី​សហព័ន្ធ​ និង​មិត្ត​ដែល​ជា​បរទេស​មក​ជួយ​នានា​គឺ​បាន​បង្ហាញ​ភាព​រីកចម្រើន​ និង​ធ្វើ​កាន់​តែ​បាន​ល្អ​ពី​មួយ​កម្រិត​ទៅ​មួយ​កម្រិត​បើ​ទោះ​ជា​កិច្ចការ​ទាំង​នេះថ្មី​មិន​ធ្លាប់​ធ្វើ​ពី​មុន​ក្ដី។​

ប្រធាន​សហព័ន្ធ​ខាង​ជឿជាក់​ថា​ កិច្ច​ខំ​ប្រឹងប្រែង​ និង​ការ​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​តូច​ធំ​ជា​បន្តបន្ទាប់​នេះ​នឹង​ជំរុញ​ឲ្យ​សហព័ន្ធ​មាន​ភាព​ល្បីល្បាញ​ សំបូរ​ធនធាន​ និង​រឹតតែ​មាន​អ្នក​ស្រឡាញ់​ចូលចិត្ត​ និង​ចង់​ហ្វឹកហាត់​កាន់​តែ​ច្រើន​ទៅៗ។​

(រូបភាពផ្ដល់ជូន)

រំលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​ បាន​ធ្វើ​ពិធី​បិទ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ លើក​ទី១​ របស់​ខ្លួន​ហើយ​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ ក្រោយ​ចំណាយ​ពេល​ប្រកួត​អស់​រយៈ​ពេល​ ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២៧​ ដល់​ ២៩​ ខែ​មករា​ ២០២៣។​ ក្លឹប​ដែល​បាន​ចូលរួម​មាន​ ៧​ និង​សរុប​កីឡាករ​ កីឡា​ការិនី ​ទាំង​មាន​ ២៨នាក់៕​

(រូបភាពផ្ដល់ជូន)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី