• 2023-01-29 12:07:12
  • កីឡា​ផ្សេង​ៗ

លោក ឆែម តារា​ ជាប់​ឆ្នោត​ជា​ប្រធាន​សហព័ន្ធ​កីឡា​បេស្បលកម្ពុជា​

  • 2023-01-29 12:07:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បេស្បល​កម្ពុជា​ បាន​រៀបចំ​មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៥​ និង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​បន្តអាណត្តិទី៦​ ឆ្នាំ២០២៣-ឆ្នាំ២០២៧​ នៅ​ទីស្នាក់ការ​ NOCC​ កាល​ពី​ថ្ងៃ​ទី២៨​ ខែ​មករា​ ២០២៣។​

ប្រធានថ្មីទទួលត្រា

លោក ឆែម តារា ដែល​ជា​ប្រធាន​អាណត្តិ​ថ្មី​បាន​បង្ហាញ​ការ​តាំង​ចិត្ត​ដូច្នេះ​ "ខ្ញុំបាទ ពិត​ជា​សប្បាយ​ចិត្ត​ក្រៃលែង​ដែល​ត្រូវ​បាន​អង្គ​សន្និបាត​ដែល​មាន​សមាជិក​ទាំង​ ៤៨រូប​ បាន​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​អោយ​មាន​គណៈកម្មការ​ប្រតិបត្តិ ៩រូប និង​បាន​បោះឆ្នោត​ជ្រើសតាំង​ឲ្យ​ជាប់​ជា​ ប្រធាន​សហព័ន្ធ​កីឡា​បេសប្បល​កម្ពុជា​អាណត្តិ​ទី៦​នេះ។ ខ្ញុំ​នឹង​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ថា​នឹង​ខិតខំ​ដឹកនាំ​ ព្រម​ទាំង​ចង​មិត្តភាព​សហការ​ជា​មួយ​មិត្តភ័ក្ដិ​បរទេស​ផ្សេងៗ​ ដែល​មាន​បំណង​ចង់​ចូលរួម​អភិវឌ្ឍន៍​វិស័យ​បេស្បល​កម្ពុជា​យើង​ទាំង​អស់​នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ​ ជា​ហេតុ​ក្នុង​ការ​ធ្វើ​ឲ្យ​វិស័យ​កីឡា​បេស្បល​កម្ពុជា​មាន​ការ​រីកចម្រើន​កាន់​តែ​ខ្លាំង​ និង​កាន់​តែ​មាន​ប្រជាប្រិយភាព​ខ្ពស់​ជា​ ពិសេស​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ទាំង​ជាតិ​ និង​ឆាក​អន្តរជាតិ។​"

ទិដ្ឋភាពជុំគ្នា

បញ្ជាក់​ដែរ​ថា​ មហាសន្និបាត​បញ្ចប់​អាណត្តិ​ទី៥​ និង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​បន្តអាណត្តិទី៦​ ឆ្នាំ២០២៣-ឆ្នាំ២០២៧​ នៅ​ទីស្នាក់ការ​ NOCC​ នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី២៨​ ខែ​មករា​​ ឆ្នាំ​២០២៣​ ក្រោម​អធិបតីភាព​ឯកឧត្ដម​ ញ៉ែម ថ្ថាវី ​អតីត​ប្រធាន​សហព័ន្ធ​ចាស់​ និង​លោក​ ដួង មាសចំរើន​ អគ្គនាយករង ​នៃ​អគ្គយកដ្ឋានកីឡា៕​

រូបភាពប្រកួតកន្លងទៅលើផេកសហព័ន្ធ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់