• 2023-01-06 07:52:55
  • កីឡា​ផ្សេង​ៗ

ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ៖ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ជា​ការ​បំផុស​ដល់​ស្រទាប់​មហាជន​

  • 2023-01-06 07:52:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​កម្ពុជា​ ថា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​ ២០២៣​ និង​ពាន​រង្វាន់​សហព័ន្ធ​ លើក​ទី២​ នេះ​ជា​ការ​បំផុស​ដ៏​ល្អ​មួយ​ដល់​ស្រទាប​មហាជន​ឲ្យ​បាន​ដឹង​ពី​សកម្មភាព​នានា​ និង​ជំរុញ​ដល់ការ​ចង់​ហ្វឹកហាត់​ជា​មួយ​ផង​ដែរ។​

រូបភាពផ្ដល់ជូន

ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ​ ប្រធាន​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​រយៈពេល​ ៤ថ្ងៃ​នេះ​គឺ​សារសំខាន់​ណាស់​ក្នុង​ការ​បំផុស​ដល់​ស្រទាប​មហាជន​ឲ្យ​ចាប់​អារម្មណ៍​ និង​ចាប់ផ្ដើម​ងាក​មក​ហ្វឹកហាត់​ក៏​ដូច​ជា​លេង​កីឡា​វាយកូនឃ្លី​លើ​តុ។​

រូបភាពផ្ដល់ជូន

ក្រៅ​ពី​នេះ​ក៏​ជា​ការ​លើកកម្ពស់​បច្ចេកទេស ​និង​វាស់​ស្ទង់​សមត្ថភាព​ ​កីឡាករ​ កីឡា​ការិនី​ ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ពេញលេញ​ឈាន​ទៅ​ការ​ប្រកួត​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ។​ ឯកឧត្ដម​ក៏​ថ្លែង​អំណរគុណ​ដល់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ដែល​បាន​ដំណើរការ​ប្រកួត​ដោយ​រលូន​ និង​ជោគជ័យ។​

រូបភាពផ្ដល់ជូន

រំលឹក​ដែរ​ថា​ ការ​ប្រកួត​ពានរង្វាន់​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៣​ និង​ពាន​រង្វាន់សហព័ន្ធ​ លើកទី២​ នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី២​ ដល់​ ៥​ ខែ​មករា​ នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្នុង​ពិធី​បិទ​ការ​ប្រកួត​ម្សិលមិញ​គឺ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម​ គៀត​ ច័ន្ធថារិទ្ធ​ ប្រធាន​សហព័ន្ធ​ ឯកឧត្ដម​ ដួង​ មាសចំរើន​ តំណាង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ រួម​ទាំង​មន្ត្រី​សហព័ន្ធ​ជា​ច្រើន​រូប​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី