• 2023-01-03 07:38:21
  • កីឡា​ផ្សេង​ៗ

បើ​មិន​មាន​អ្វី​ប្រែប្រួល​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ នឹង​ប្រទាន​ភ្លើង​ស៊ីហ្គេម​ ថ្ងៃ​ទី២១​ ខែ​មីនា​ ២០២៣

  • 2023-01-03 07:38:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ថា​បើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ​នៅ​ថ្ងៃ​ទី២១​ ខែ​មីនា​ ឆ្នាំ​២០២៣​ នេះ​ព្រះ​បរមនាថ​ នរោត្ដម​ សីហមុនី​ នឹង​ប្រទាន​ភ្លើង​ព្រះអគ្គី​កីឡា​ (ភ្លើង​ស៊ីហ្គេម)​ ដើម្បី​រត់​ជុំវិញ​តំបន់​អាស៊ាន​ឆ្ពោះ​ទៅ​កាន់​ការ​រៀបចំ​ស៊ីហ្គេម​ លើក​ទី៣២​ នៅ​កម្ពុជា។​

កិច្ចប្រជុំព្រឹកមិញ (រូបភាពផ្ដល់ជូន)

ថ្លែង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​ CAMSOC​ ព្រឹកមិញ​នេះ​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ កិច្ចប្រជុំ​នេះ​គឺ​ពិភាក្សា​លើ​២​ ចំណុច​ធំៗ​ ទី១​ ការ​រៀបចំ​នៃ​ពិធី​ទទួល​ភ្លើង​ព្រះអគ្គី​កីឡា​ពី​ព្រះ​មហាក្សត្រ​ និង​ទី២​ ការ​តុបតែង​បំផុស​អំពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ នៅ​ខែ​ឧសភា​ខាង​មុខ។​

រូបភាពតំណាង (CAMSOC)

អគ្គលេខាធិការ​ CAMSOC​ ខាង​លើ​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី២១​ ខែ​មីនា​ ខាង​មុខ​នេះ​គឺ​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ប្រទាន​ព្រះអគ្គី​កីឡា​ចេញ​ពី​តំបន់​អង្គរ​រួច​រត់​ជុំ​វិញ​ប្រាសាទ​អង្គរតូច​ បន្ទាប់​មក​ហោះ​នាំ​ភ្លើង​អាទិទេព​នេះ​ទៅ​​ប្រទេស​តំបន់​អាស៊ាន​គឺ​ហ្វីលីពីន​មុន​គេ។​ ភ្លើង​អាទិទេព​កីឡា​នេះ​នឹង​ធ្វើ​ដំណើរ​រត់​បន្តបន្ទាប់​រហូត​ដល់​ប្រទេស​ឡាវ​ និង​វិល​ចូល​មក​កម្ពុជា​វិញ​រួច​ត្រូវ​រត់​ជុំវិញ​បឹង​ទន្លេសាប​បន្ត​ទៀត​ទើប​ឈាន​ដល់​ថ្ងៃ​បើក​សម្ពោធ​ស៊ីហ្គេម​ លើក​ទី៣២​ ផ្លូវ​ការ​តែ​ម្ដង។​

រូបភាពតំណាង (CAMSOC)

រលឹក​ដែរ​ថា​ កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​ជា​ប្រចាំ​របស់​ CAMSOC​ នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹកមិញ​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​ អូឡាំពិក​កម្ពុជា(NOCC)។​ នៅ​ខែ​ឧសភា​ ឆ្នាំ​២០២៣​ នេះ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ ដែល​មាន​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចូលរួម​ប្រកួត​ប្រជែង​មេដាយ៕​

រូបភាពតំណាង (CAMSOC)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី