• 2022-12-29 05:23:48
  • កីឡា​ផ្សេង​ៗ

រឹតតែ​សង្ឃឹម​ខ្ពស់​នៅ​ស៊ីហ្គេម!​ ក្រុម​ជម្រើស​ជាតិ​ប្រណាំង​កង់​ភ្នំ​ធ្វើ​បាន​ល្អ​ខ្លាំង​ការ​ប្រកួត​ថ្មីៗនេះ​

  • 2022-12-29 05:23:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ខ្មែរ​ទោចក្រយាន​ ថា​ក្នុង​កម្មវិធី​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២​ នេះ​ក្រុម​ជម្រើស​ជាតិ​បង្ហាញ​សមត្ថភាព​រីកចម្រើន​ និង​បាន​បំបែក​ថេរវេលា​របស់​ខ្លួន​ទៀត​ផង។​

រូបភាពសហព័ន្ធ

លោក​ នូ​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ផ្នែក​កង់​ភ្នំ ​កាល​ពី​ថ្ងៃ​ទី២៧​ ធ្នូ​ នេះ​ឃើញ​ថា​ក្រុម​ជម្រើស​ជាតិ​មាន​ការ​រីកចម្រើន​សមត្ថភាព​ជា​ខ្លាំង។​ ដែល​ក្នុង​នោះ​វា​ខុស​ប្លែក​ពី​ការ​ហ្វឹកហាត់​កន្លង​ទៅ​ និង​មាន​កីឡាករ​ កីឡា​ការិនី​ខ្លះ​បាន​បំបែក​ថេរវេលា​ពី​ការ​ប្រកួត​កីឡា​ជាតិ​ លើក​ទី៣​ និង​ការ​ប្រកួត​ចាស់​ៗ​ទៀត​ផង។​

ទិដ្ឋភាពប្រកួត
រូបភាពសហព័ន្ធ

ការ​ហ្វឹកហាត់​របស់​ក្រុមជម្រើសជាតិ​គឺ​មាន​ការ​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ព្រោះ​បាន​ហ្វឹកហាត់​ជាប់​លាប់​ ពិសេស​លើ​ផ្លូវ​ដដែល​នៅ​ជើង​ភ្នំ​គូលែន​ជា​ទីតាំង​ដែល​សហព័ន្ធ​ខ្មែរ​ទោចក្រយាន​សម្រេច​យក​ប្រកួត​នៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ ខាង​មុខ។​

រូបភាពសហព័ន្ធ

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​ បាន​បញ្ចប់​ការ​ប្រកួត​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២២​ របស់​ខ្លួន​ហើយ​នៅ​ឯ​ខេត្ត​សៀមរាប​កាល​ពី​ថ្ងៃ​ទី២៧​ ខែ​ធ្នូ។​ សម្រាប់​ការ​ប្រកួត​ផ្នែក​កង់គួក​ (Road Bike)​ គឺ​បាន​ធ្វើ​នៅ​មុខ​អង្គរតូច​ ចំណែក​ផ្នែក​កង់ភ្នំ​ ( Mountain Bike) ធ្វើ​នៅ​ជើង​ភ្នំ​គូលែន។ សហព័ន្ធ​ខ្មែរ​ទោចក្រយាន​ក៏​នឹង​ត្រូវ​ដាក់​ឲ្យ​លេង​នៅ​ស៊ីហ្គេម​ លើក​ទី៣២​ ​​ផង​ដែរ​ក្នុង​ចំណោម​ ៣៨​ ប្រភេទ​កីឡា​ផ្សេងៗ​ទៀត៕​

លោក នូ ចំរើន ពេលបំពាក់មេដាយ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់