• 2022-12-28 04:28:51
  • កីឡា​ផ្សេង​ៗ

ក្រោយ​ប្រកួត​ពេញ​១​ថ្ងៃ​សហព័ន្ធ​កង់​រក​ឃើញ​ជើងឯក​ថ្នាក់​ជាតិ​ ២០២២​

  • 2022-12-28 04:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចំណាយ​ពេល​ប្រកួត​រយៈពេល​ពេញ​ ១ថ្ងៃ​ សហព័ន្ធ​កីឡា​ខ្មែរ​ទោចក្រយាន​ បាន​រក​ឃើញ​ជើង​ខ្លាំង​លើ​ប្រភេទ​វិញ្ញាសា​ Road Bike​ និង​ Mountain Bike ​ថ្នាក់ជាតិ ឆ្នាំ​២០២២ ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី២៧​ ខែ​ធ្នូ​ នេះ​នៅ​ក្នុង​ខេត្ត​សៀមរាប។​

រូបភាពផ្ដល់ជូន

លោក​ នូ​ ចំរើន​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​គឺ​បំពេញ​ការងារ​បាន​ល្អ និង​សមត្ថភាព​មាន​ការ​ឈាន​ឡើង​ផង​ដែរ​ទាំង​ការ​ប្រកួត​ផ្នែក​កង់គួក​ (Road Bike)​ និង​ផ្នែក​កង់ភ្នំ (Mountain Bike)​។​ ជា​មួយ​គ្នា​នេះ​ដែរ​អគ្គលេខាធិការ​រូប​នេះ​នឹង​បង្កើត​ជា​វគ្គ​បណ្ដុះបណ្ដាល​សមត្ថភាព​មន្ត្រី​បច្ចេកទេស​ គណៈកម្មការ​រៀបចំការប្រកួតជា​ថ្មី​ទៀត​ដើម្បី​ជា​ការ​ត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២២។​

លោក នូ ចំរើន
រូបភាពផ្ដល់ជូន (Road Bike)

ខាង​ក្រោម​នេះ​ជា​លទ្ធផល​នៃ​​ការ​ប្រកួត​៖​

វិញ្ញាសា​កង់គួក​ (Road Bike)

Man Elite Road Bike

លេខ១​ ញ៉ុញ​ លេញ​ មក​ពី​ក្លឹប​ Wheelers Cycling Team

លេខ២​ លឹម​ ស៊ុង​ មក​ពី​ក្លឹប​ កងយោធលខេមរភូមិន្ទ​

លេខ៣​ សួង​ បុប្ផាពេជ្រ​ មក​ពី​ក្លឹប​ កងយោធលខេមរភូមិន្ទ​

លេខ៤​ អាន​ រតនា​ មក​ពី​ក្លឹប​ កងយោធលខេមរភូមិន្ទ​

លេខ៥​ លឹ​ លៃ​ មក​ពី​ក្លឹប​ ក្រុម​កង់​រំពេ​

Man Junior Road Bike

លេខ១​ តួ​ ពិសិដ្ឋ​ មក​ពី​ក្លឹប​ កងយោធលខេមរភូមិន្ទ

លេខ២​ សុខ​ ប៊ុនហុក​ មក​ពី​ក្លឹប​ កងយោធលខេមរភូមិន្ទ

លេខ៣​ ធិញ​ វ៉ានឹញវិបុល​ PCT

លេខ៤​ វណ្ណ​ សំរិទ្ធឧត្ដម​ មក​ពី​ក្លឹប​ SCT

លេខ៥​ ចាវ​ ឈុនឡុង​ មក​ពី​ក្លឹប​ ក្រុម​កង់​សុខភាព​កំពង់ចាម​

Man Master Road Bike

លេខ១​ រើក​ ម៉ាប់​ មក​ពី​ក្លឹប​ ក្រុម​កង់​រំពេ​ ​ លេខ២​ ឆុន​ ភារម្យ​ មក​ពី​ក្លឹប​ កងយោធលខេមរភូមិន្ទ

លេខ៣​ ហៃ​ ថុន​ ឥន្ទ្រីមាស មក​ពី​ក្លឹប​ ក្រុង​ប៉ោយប៉ែត​

លេខ៤​ អ៊ឹត​ ចាន់នី​ មក​ពី​ក្លឹប​ ABC Biking Club

លេខ៥​ អេង​ លឹន​ មក​ពី​ក្លឹប​ ក្រុម​កង់​មានជ័យ​

វិញ្ញាសា​កង់​ភ្នំ​ (Mountain Bike)

Man Elite Mountain Bike

លេខ១​ ឆាន​ ឆៃហ្វុង​ មក​ពី​ក្លឹប​ ECT

លេខ២​ ឃឹម​ ម៉េងឡុង​ មក​ពី​ក្លឹប​ ECT

លេខ៣​ ក្រួច​ វ៉ា​ មក​ពី​ក្លឹប​ ECT

លេខ៤​ ទៀង​ លឹហេង​ មក​ពី​ក្លឹប​ ក្រុម​កង់​កំពត​

លេខ៥​ តាំង​ គឹមរ័ត្ន​ មក​ពី​ក្លឹប​ ECT​ ក្រុម​កង់​កំពត​

Man Junior Mountain Bike​ 

លេខ១​ និត្យ​ សីហៈ​ មក​ពី​ក្លឹប​ Electro Racing Team

លេខ២​ ឆាង​ រ័ត្នមុន្នី​ មក​ពី​ក្លឹប​ Siem Reap Racing Team

លេខ៣​ ជា​ សុបញ្ញា​ ក្រុម​កង់​រិទ្ធីសែនកំពង់ឆ្នាំង​

លេខ៤​ ពៅ​ សុផាន​ មក​ពី​ក្លឹប​ ក្រុម​កង់​កំពត​

លេខ៥​ តៅ​ ផល្លី​ មក​ពី​ក្លឹប​ Siem Reap Racing Team

Women Mountain Bike

លេខ១​ ខេន​ ម៉ាឡៃ​ មក​ពី​ក្លឹប​ ECT

លេខ២​ វ៉ុន​ ស្រីនឹត​ មក​ពី​ក្លឹប​ ECT

លេខ៣​ យត់​ កន្និការ​ មក​ពី​ក្លឹប​ ECT

លេខ៤​ អេង​ សុជាតា​ មក​ពី​ក្លឹប​ ECT

លេខ៥​ យន់​ អូមិហ្គា​ មក​ពី​ក្លឹប​ Siem Reap Racing Team

Man Master Mountain Bike

លេខ១​ Vasco Ramsperger​ មក​ពី​ក្លឹប​ Kampot Cycling Team

លេខ២​ គឹម​ សម្បត្តិ​ មក​ពី​ក្លឹប​ Cycle Path Club

លេខ៣​ ឈួន​ យ៉េន​ មក​ពី​ក្លឹប​ក្រុម​កង់​កំពង់ឆ្នាំង​

លេខ៤​ ទួច​ គន្ធន់​ មក​ពី​ក្លឹប​ Kampot Cycling Team

លេខ៥​ ធា​ សោភ័ណ្ឌ​ មក​ពី​ក្លឹប​ ក្រុម​កង់​កំពង់ធំ​

រូបភាពផ្ដល់ជូន (Mountain Bike)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី