• 2022-12-27 08:21:34
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ប៊ូល​ និង​ប៉េតង់៖​ នឹង​បន្ត​រៀបចំ​ពាន​រង្វាន់​គរុគុណ​បន្តបន្ទាប់​ និង​រឹតតែ​ធំ​

  • 2022-12-27 08:21:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​កិត្តិយស​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​ នឹង​​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​គរុគុណ​ជា​បន្តបន្ទាប់​ និង​រឹតតែ​ធំ​ជាង​នេះ​ទៅ​ទៀត​ដើម្បី​ស្វែង​រក​ធនធាន​មហាជន​បន្ថែម​។​

រូបភាពសហព័ន្ធប៊ូល

ឯកឧត្ដម​ ស​ សុខា​ ប្រធាន​កិត្តិយស​សហព័ន្ធ​ប៊ូល​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ពាន​រង្វាន់​គរុគុណ​នេះ​គឺ​នៅ​តែ​បន្ត​ធ្វើ​រហូត​ និង​រឹតតែ​ធំ​ជាង​នេះ​ទៅ​ទៀត។​ ការ​រៀបចំ​ពាន​រង្វាន់ខាង​លើ​នេះ​គឺ​មិន​ត្រឹម​តែ​ការ​អបអរ​ខួប​អនុស្សាវរីយ៍​នោះ​ទេ​ក៏​ជា​ការ​ស្វែង​រក​នូវ​ធនធាន​កីឡាករ​ កីឡា​ការិនី​មហាជន​ផង​ដែរដើម្បី​ឱកាសសមស្របណា​ក្លាយ​ជា​ជម្រើសជាតិ។​

រូបភាពសហព័ន្ធប៊ូល

រលឹក​ដែរ​ថា​ នេះ​ជា​លើក​ទី២​ហើយ​នៃ​ការ​រៀបចំ​ពាន​រង្វាន់​គរុគុណ​របស់​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ ចាប់​ពី​ថ្ងៃ​ទី២៣​ ដល់​ ២៥​ ខែ​ធ្នូ​ ឆ្នាំ​២០២២៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់